រថយន្តដឹកទឹកធ្វើថ្នល់ប្រលះម៉ូតូពីក្រោយធ្វើឲ្យស្រ្តីម្នាក់រងរបួសបាក់ជើងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរបាក់កងជើងខាងឆ្វេងខណៈដែលមានរថយន្តដឹកទឹករបស់ក្រុមហ៊ុនធ្នើថ្នល់បុកម៉ូតូពីក្រោយបណ្តាលឲ្យម៉ូតូដួលហើយត្រូវរថយន្តកិនចំពីលើកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ចំណុចភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ផាត ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ សារី២០១១ ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-3097 ជាមួយប្ដីដោយធ្វើដំណើរមកពីត្បូងទៅជើងខណៈមានភ្លៀងធ្លាក់រលឹមតិចៗនិងរថយន្តដឹកទឹកស្រោចលើថ្នល់ផងធ្វើឲ្យថ្នល់ដែលទើបចាក់ដីសាងសង់ថ្មីមានដីឥដ្ឋផងនិងរអឹលជាខ្លាំង លុះដល់ចំណុចកើតហេតុក៏មានរថយន្តដឹកទឹករបស់ក្រុមហ៊ុនសាងសង់ថ្នល់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0485 បើកដោយបុរសមិនស្គាល់ឈ្មោះមកពីក្រោយក៏ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលទៅលើថ្នល់ខ្ទាតស្ត្រីរងគ្រោះចេញពីលើម៉ូតូ ហើយត្រូវរថយន្តកិនពីលើជើងបណ្តាលឲ្យបាក់កជើងឆ្វេងតែម្តង រីឯបុរស់ជាប្តីសំណាងល្អគ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ។

 ក្រោយមកដោយឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗខណៈសមត្ថកិច្ចទៅដល់ក៏បានហៅរថយន្តសាមុយដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។

ចំពោះម៉ូតូនិងរថយន្តសមត្ថកិច្ចនគរបាលអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនិតិវិធី។

20160428_182224

20160428_182509

ដោយ៖ យឹមសុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print