លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវតុលាការ​មី​យ៉ាន់​ម៉ា​កាត់ទោស​ដាក់គុក​ ៥​ឆ្នាំ​ ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​

ចែករំលែក៖

អន្តរជាតិ​៖ លោកស្រី អ៊ុង​សាន ស៊ូ​ជី ​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​ នៅថ្ងៃពុធទី​២៧​ ខែមេសា​ ឆ្នាំ​២០២២នេះ​ ត្រូវ​តុលាការ​មួយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​គ្រប់គ្រង​ដោយ​យោធា បាន​សម្រេចកាត់​ទោស​ឱ្យ​​ជាប់ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន ហេីយត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ និង​ជាប់​ឃុំ​​បាន​បដិសេធ​ការចោទប្រកាន់​ដែល​ថាលោកស្រី​បាន​ទទួល​សំណូក​ជា​មាស​និង​ប្រាក់​រាប់សែន​ដុល្លារ​ពី​សហការី​នយោបាយ​ម្នាក់​។​ ចំណែក​ទោស​អតិបរមា​ចំពោះ​បទល្មើស​ដូច្នេះត្រូវ​ជាប់គុក​១៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​។​

​ជាមួយគ្នានោះ​ អ្នកគាំទ្រ​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី រួម​ទាំង​អ្នកជំនាញការ​ច្បាប់​ឯករាជ្យ​បាន​ថ្កោលទោស​ការកាត់ទោស​នេះ​ថា៖ មិន​ត្រឹមត្រូវ​និង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដក​ស្ត្រី​វ័យ​៧៦​ឆ្នាំ​រូប​នេះ​ចេញពី​នយោបាយ​។​តាមពិត​លោកស្រីអ៊ុង​សាន ស៊ូ​ជី ត្រូវបាន​កាត់ទោស​ដាក់​គុក​ប្រាំមួយ​ឆ្នាំ​ម្តង​មក​ហើយ​ចំពោះ​ករណី​ចោទប្រកាន់​ផ្សេង​។​

​ដោយឡែក​ជុំវិញករណីនេះដែរ​ព័ត៌មាន​អំពី​ការកាត់ទោស​នេះ​ចេញមក​ពី​មន្ត្រី​ច្បាប់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយសារ​លោក​មិន​បាន​ការអនុញ្ញាត​ឱ្យទម្លាយ​ព័ត៌មាន​ដូច្នេះ​។​សវនាការ​លើ​លោកស្រីស៊ូ​ជី​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ណៃ​ពីដោរ​ដោយ​មិន​
អនុញ្ញា​ត​ឱ្យសាធារណជន​ឬ​អ្នកកាសែត​ចូល​ស្តាប់​ទេ​។​

​គួរជម្រាបដែរថា​ អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​វ័យ​៧៦ឆ្នាំ​រូបនេះ​​ ត្រូវបាន​កាត់ទោស​ឱ្យជាប់គុក​៦​ឆ្នាំ​រួចជាស្រេច​ហើយ​ចំពោះ​ការចោទប្រកាន់​ផ្សេងៗ រួម​មាន​ការ​ញុះញង់ រំលោភ​ច្បាប់​កូវី​ដ​-១៩ និង​នាំចូល​វិទ្យុទាក់ទង​ខុសច្បាប់ ជា​ការចោទប្រកាន់​ដែល​ពួក​​អ្នកសង្កេតការ​ណ៍និយាយ​ថា​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឱ្យ​អ្នកនយោបាយ​ជើងចាស់​រូប​នេះ​ចេញពី​ឆាកនយោបាយ​៕ដោ​យ​៖ស​ តារា

រូបភាព​៖Reuters

...

រូបភាព​៖ឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print