ភ្នំពេញ៖ ទោះបីជាប្រគល់រថយន្ត និងម៉ូតូទៅកាន់នាយប្រុញដើម្បីបញ្ចប់រឿងចម្រូងចម្រាសក៏ពិតមែន ប៉ុន្តែករណីរវាងក្រុមហ៊ុន លោកឧកញ៉ា សម្បត្តិ និងធុង ប៉េត្រូនៅមិនទាន់បញ្ចប់នៅឡើយ។
គេចាំបានថាមុននេះករណីនាយប្រុញ និងអ្នកគ្រប់គ្រងរហូតនាយប្រុញរត់ត្រឡប់ទៅស្រុកកំណើតទាំងលើកឡើងថាថតគ្មានបានប្រាក់រយៈពេល៨ខែរហូតដល់ថ្នាក់ឯកឧត្តមពេជ្រ ស្រស់បញ្ចេញសារនាំឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនហើយក៏ បានធ្វើឲ្យលោកឧកញ៉ា សម្បត្តិ ចេញមុខប្រតិកម្ម និងបញ្ជាក់រឿងរ៉ាវមួយចំនួនទៅកាន់មហាជនដើម្បីការពារខ្លួន ព្រោះតែនាយប្រុញបានឡើងមកភ្នំពេញតាមរយៈការទំនុកបំរុង ផ្តល់ការងារសម្រាប់នាយប្រុញនោះ។ ដំណឹងចុងក្រោយដែលអាចបន្សាបករណីខាងលើគឺក្រោយពីជំនួបជុំរវាងភាគីទាំងអស់គឺនាយប្រុញនិងក្រុមគ្រួសារបានឡើងមករាជធានីភ្នំពេញដើម្បីធ្វើការសម្របសម្រួល សុំទោសអ្នកគ្រប់គ្រងជាសាធារណៈ ខណៈដែលភាគីអ្នកគ្រប់គ្រងបានផ្តល់រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៅកាន់នាយប្រុញដែលកន្លងមកក្រុមហ៊ុនធ្លាប់បានប្រកាសថាផ្តល់ជូននាយប្រុញនោះ។ ទោះជាយ៉ាងណាអ្វីដែលគេចាប់អារម្មណ៍គឺអំឡុងពេលដែលនាយប្រុញទម្លាយរឿងរ៉ាវជាច្រើននោះស្រាប់តែ តារាកំប្លែង និងសម្តែង ធុង ប៉េត្រូ និងសិល្បករម្នាក់ផ្សេងទៀតគឺលោក ឃីម រតនៈ ក៏បានចេញមុខបញ្ជាក់អំពីការជួបរឿងរ៉ាវអយុត្តិធម៌ដែលក្រុមហ៊ុនលោកឧញ៉ាសម្បត្តិបានធ្វើដាក់ចំពោះខ្លួន។ អ្វីដែលធុងប៉េត្រូលើកឡើងថាជារឿងអយុត្តិធម៌សម្រាប់ខ្លួនគឺកុងត្រាក្លែងក្លាយគឺក្រដាសទទេដែលធ្លាប់ត្រូវបានឧកញ៉ាសម្បត្តិយកទៅបង្ហោះនៅលើបណ្តាញសង្គមកន្លងទៅធ្វើឲ្យក្រុមហ៊ុនដទៃមិនហ៊ានហៅលោកឲ្យផ្សព្វផ្សាយផលិតផលគេផ្សេង និងនាំឲ្យលោកបាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារនោះ ហើយរឿងនេះត្រូវបានលោកទ្រាំលាក់ទុកជាយូរមកហើយទើបនឹងបញ្ចេញស្របពេលដែលករណីរបស់នាយប្រុញបានផ្ទុះឡើង ហើយបើទើបទោះបីជាពេលនេះនាយប្រុញទទួលបានយុត្តិធម៌ពីករណីខាងលើនេះរួចហើយក៏ដោយក៏ករណីរបស់លោកនៅមិនទាន់មានដំណោះស្រាយណាដែលអាចឲ្យលោកទទួលយកបាននៅឡើយ ដែលអាចទទួលយកបានហើយលោករំពឹងថាយុត្តិធម៌នឹងមានចំពោះរូបលោកដែរ៕