Update ៖លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ថាករណីឃាត់ខ្លួនមនុស្ស ៣នាក់ របស់ក្រុមហ៊ុន ណូអេហ៍ អិនធើណេសិនណល សិនធើ កំពុងសាកសួរ និងធ្វើកំណត់ហេតុ !….ប៉ុន្តែ បែកធ្លាយរឿងប្លែកៗបណ្តើរៗហើយ !

ចែករំលែក៖

ភ្នំពេញ៖ ករណីឃាត់ខ្លួនមនុស្សប្រុស-ស្រីដោយកម្លាំងសមត្ថកិច្ចចម្រុះរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីរសៀលម្សិលមុិញ មកដល់រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ គឺមិនទាន់អោយត្រឡប់មកផ្ទះវិញនៅឡើយទេ ហើយក៏ពុំទាន់កសាងសំណុំរឿងទៅតុលាការដែរ។ 

ពាក់ព័ន្ធករណី លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ដែលបានដឹកនាំកម្លាំងចម្រុះចុះឆែកឆេរ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកបានប្រាប់ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទថា

 ខ្ញុំកំពុងបន្តនីតិវិធី ., ខ្ញុំសួរនាំអោយគាត់បង្ហាញឯកសារខ្វះខាតអីខ្លះ ! ។ លោកបន្តថា, កន្លែងទីតាំងគាត់មានច្បាប់ព្យាបាលទូទៅ អត់មានច្បាប់ព្យាបាលកែសម្ផស្សទេ ខ្ញុំក៏មិនបានចចារថា,មិនត្រូវគ្នានោះដែរ ..ខ្ញុំមិនទាន់ថា គេមានអី ! ខុសពេញលេញទេ ! នីតិវិធីទាល់តែចប់ ទើបយើងដឹងថា, គេខ្វះខាតអីខ្លះ ។ ចំពោះសំណួរដែលសួរថា,តើនីតិវិធីបន្តខាងលោកកសាងសំណុំរឿងទៅតុលាការ ឬមួយយ៉ាងណា ? លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា បានបញ្ជាក់ថា ឥឡូវខ្ញុំកំពុងអោយគាត់បំភ្លឺ សួរនាំទៅបុគ្គលិកគាត់ សួរពេទ្យគាត់ ត្រួតពិនិត្យជាក់ស្តែង , គាត់មកបំភ្លឺ គាត់មានឯកសារអីខ្លះមកបង្ហាញ តើគាត់ខ្វះខាតអីខ្លះ បើកំហុសគាត់ស្រាល យើងអោយគាត់រត់ទៅរកច្បាប់ យើងណែនាំអោយគាត់ទៅរកច្បាប់សុខាភិបាល អោយបានត្រឹមត្រូវ អោយគាត់ធ្វើកិច្ចសន្យា អោយគាត់ទៅពិន័យអន្តរការណ៍ គេហៅថាទៅតាមនីតិវិធីរបស់ជំនាញ ។ លោកបន្តថា, ដូច្នេះប្អូនអាចជួយពិនិត្យមើល បើអាចលុបចេញក៏លុបទៅ កុំអោយមានបញ្ហាតទៅទៀតអី ! 

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ម្សិលមុិញ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា បានដឹកនាំកម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះឆែក កន្លែង លោកវេជ្ជបណ្ឌិត សេង អរីយ្យនន ខាងក្រុមហ៊ុន ណូអេហ៍ អិនធើណេសិនណល សិនធើ មានទីតាំងផ្ទះលេខ ៦០១-៦០២ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងអះអាងថា មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល សម្រាប់បើកគ្លីនិកព្យាបាលជំងឺ ប៉ុន្តែខ្លួនមិនទាន់ដំណើរការផង ស្រាប់តែសមត្ថកិច្ចចុះមកបង្ក្រាប ដោយលើកហេតុផលថា, មានច្បាប់តែខាងសេវាកម្មព្យាបាលជំងឺ ហើយខាងកន្លែងកែសម្ផស្សមិនទាន់មានច្បាប់អនុញ្ញាត ។ ធាតុពិតកន្លែងកែសម្ផស្សគាត់បានរៀបចំមែន តែមិនទាន់ដំណើរនៅឡើយ ខណៈមិនទាន់សុំច្បាប់អនុញ្ញាត ចំណុចនេះខាងជំនាញសុខាភិបាលក៏អះអាងថា, គាត់មិនខុសទេ បើគាត់មិនទាន់ដំណើរការអាជីវកម្មនោះ។ ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា នាំខ្លួនមនុស្សទាំង៣នាក់ទៅសាកសួរនៅអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។ 

សូមជម្រាបជូនថា, ការបង្ក្រាបឆែកឆេរនេះ ក៏មានវត្តមាន របៀបជាការឃ្លាំមើល ដឹកនាំពីលើបន្ថែម ដោយលោកឧត្តមសេនីយ៍ឯក សោម សោភ័ណ្ឌ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលនីតិវិធីដោយ លោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ 

ទោះជាយ៉ាងណាក៏ដោយ មានដំណឹងបឋមលេចឮថា,មានករណី(ចចារ)គ្នានៅកន្លែងនោះដំបូង ប៉ុន្តែគេពុំដឹងថា, ការ(ចចារ) ដោយរបៀបណា តាមនីតិវិធី ឬទាញយកប្រយោជន៍ ? 

ពាក់ព័ន្ធករណីនេះ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា បានប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, មានព័ត៌មានពីណាមកថាមានច្បាប់អនុញ្ញាត ! ) ,ជាមួយនឹងសំណួរថា, លោកវេជ្ជបណ្ឌិត សេង អរីយ្យនន ខាងក្រុមហ៊ុន ណូអេហ៍ អិនធើណេសិនណល សិនធើ មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល , លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា បញ្ជាក់ថា, (ក៏ប៉ុន្តែគាត់មានបើកគ្លីនិកព្យាបាលជំងឺ ហើយគាត់មិនមានលិខិតអនុញ្ញាតកែសម្ផស្សឯណា ! ) ។ ដោយឡែកចំពោះលេចឮថា, មានករណី(ចចារ)លុយកាក់គ្នា , លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា បានលើកឡើងថា, (ខ្ញុំអត់ទាន់មានទទួលចចារ គ្រាន់តែគាត់បើកកែសម្ផស្សហើយ)។

លោកឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ត្រង់ថា , តើការពិន័យអន្តរការណ៍ ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬខាងតុលាការ ឬខាងក្រសួងសុខាភិបាល ? ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល ។

ប្រភពមួយមួយទៀត បានលេចចេញថា, លោកស័ក្តិ៥ ហ៊ុយ សុងហាក់ ចុះបង្ក្រាបទីតាំងកន្លែងចិននៅមុខ ពោធិចិនតុង កន្លងទៅថ្មីៗមុនចូលឆ្នាំថ្មី ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់១យប់ ទារ១៥០០០ដុល្លារ , ក្រោយមកចចារត្រឹម១២០០០ដុល្លារ ដោះអោយមកវិញ និងទារ១០០០ដុល្លារបន្លែមដើម្បីបើកសុីល។ រឿងនេះកើតហេតុកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុយ សុងហាក់ ឋានៈអនុប្រធានលេខាធិការដ្ឋាន ប្រធានក្រុមប្រតិបត្តិការបង្ក្រាបទី៨ (ក.ប.៨) និងលោកស្រីវរសេនីយ៍ទោ អ៊ន ផល្លី  ឋាននាយការិយាល័យ នៃលេខាធិការដ្ឋាន(គ.ប.ផ.ក.)។

ស្ត្រីរងគ្រោះជាម្ចាស់ទីតាំងឈ្មោះ  Li CHENXIN អាយុ៥០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧២ ទីកន្លែងកំណើត ខេត្តហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនសញ្ជាតិចិនលេខ EI586355 ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣  ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីចាប់យកវត្ថុតាង ចំនួន២៥មុខ និងនាំខ្លួនទៅកន្លែង អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ១យប់ លុះស្អែកឡើងចចារគ្នាដោះលែងមកវិញប្រហែលម៉ោង៩យប់ តែវត្ថុតាងចាប់យកអត់ប្រគល់អោយម្ចាស់វិញទេ ។ 

ដូច្នេះដើម្បីឲ្យមានតម្លាភាព អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមគួរចាត់ទុកជាកម្មវត្ថុ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ថាតើលោកស័ក្តិ៥ ហ៊ុយ សុងហាក់ មានពាក់ព័ន្ធអំពើពុករលួយ ឬអត់ ? ឬមួយអោយកូនចៅទទួល ហើយខ្លួននៅខាងរោងបាយចាំតែ Okay 🆗 ? 

សូមរំលឹកថា, ថ្មីៗនេះក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការមួយហើយ អោយអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ធ្វើរបាយការណ៍ពីនីតិវិធីដឹកនាំឆែកឆេរដោយលោកស័ក្តិ៥ ហ៊ុយ សុងហាក់ ទៅលើទីតាំងរបស់ឈ្មោះ ម៉ៅ មីន ភេទប្រុស អាយុ៤០ឆ្នាំ ខណៈអាចដំណើរការនីវិធីផ្ទុយពីមន្ត្រីនគរបាលយុត្តិធម៌ ? ទើបក្រសួងមហាផ្ទៃ ដាក់ថា, ករណីនេះស្ថិតក្នុងសមត្ថកិច្ចរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដូចនេះ ក្រសួងមហាផ្ទៃ សូមបង្វែរករណីនេះជូន ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក ពិនិត្យជាសមត្ថកិច្ច រួចរាយការណ៍ជាលាយលក្ខណ៍ អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមានមូលដ្ឋានចាត់ការបន្ត។

សូមឯកឧត្តម នាយឧត្តមសេនីយ៏ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាប្រធានស្តីទី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ចំពោះករណីរឿងលោក ហ៊ុយ សុងហាក់ ស៊ើបអង្កេត ស្រាវជ្រាវដល់ណាហើយនោះ ? ហើយករណីដែល លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ឃាត់ខ្លួនមនុស្ស ៣នាក់ របស់ក្រុមហ៊ុន ណូអេហ៍ អិនធើណេសិនណល សិនធើ កំពុងសាកសួរ និងធ្វើកំណត់ហេតុ តើមានដំណើរការនីតិវិធីបែបណាទៀតនោះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕ 

ឧត្តមសេនីយ៍ឯក​ តាន់​ សុ​វិជ្ជា​ ប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.)​

លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា

លោកឧត្តមសេនីយ៍ឯក សោម សោភ័ណ្ឌ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

...

ដោយ : មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print