ខេត្តបន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន១១០ខ្នងរងការខូចខាតដោយសារមានភ្លៀងលាយលំជាមួយខ្យល់កន្ទ្រាក់ផ្គរន្ទះនៅវេលាម៉ោង ០៥និង៣០នាទី មានថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមសេចក្ដីរាយការពីមន្ត្រីជម្នាញស្រុកខាងលើបញ្ជាក់ថាៈភ្លៀងផ្គរន្ទៈខ្យល់កន្ទ្រាក់កាលពីល្ងាចម៉ោង៥ម្សិលមិញនោះបានធ្វើឲ្យភូមិចំនួន៣ក្នុងស្រុកម៉ាឡៃរងផលប៉ះពាល់ក្នុងនោះដូចជាភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ភូមិតាគង់ ភូមិទទួលពង្រឋិតនៅក្នុងឃុំទួលពង្រសរុប១១០ខ្នងផ្ទះ ប៉ុន្តែមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសក្នុងហេតុការនោះទេ។
លោកអភិបាលស្រុកមាឡៃស្វាយ ជាមានប្រសាសន៏ប្រាប់តាមទូរសព្ទនាព្រឹកថ្ងៃទី២៩ខែឆ្នាំដដែលថាខ្យល់កន្ទ្រាក់បានវាយប្រភូមិជាច្រើនក្នុងស្រុកម៉ាឡៃក្នុងនោះបានធ្វើឲ្យភូមិមួយចំនួនរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដូចជាភូមិទួលពង្រសរុបចំនួន៥១ខ្នងផ្ទះ
ខូចធ្ងន់11ខ្នងផ្ទះនិងស្រាល៤០ខ្នងភូមិតាគង់ចំនួន៤ខ្នងផ្ទះរងការខូច
ខាតធ្ងន់ធ្ងរចំនួន១ខ្នងចំពោះនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះគីរងផលប៉ះពាល់ចំនួន៥៥ខ្នងផ្ទះផងដែរ។
លោកបញ្ជាក់ថាៈប្រជាពលរដ្ឋនៅក្នុងភូមិខាងលើដែលរងផលប៉ះពាល់ដោយខ្យល់បោកបក់វាយប្រហាផ្ទះពួកគាត់នោះមិនមានបងប្អូនពលរដ្ឋណាម្នាក់រងរបួសនោះទេ តែនៅក្នុង
សកម្មភាពខាងនោះកងកម្លាំងសមត្ថកិច្ចទាំងអស់បូករួមកម្លាំងមន្ត្រី
រាជការផងបានចុះជួយរុះរើនិងសាងសង់ផ្ទះជូនពួកគាត់វិញជាបណ្ដើរហើយបន្ទាប់ពីទទួលបានដំណឹងថាខ្យល់បោកបក់បានវាយប្រហាផ្ទះពួកគាត់ឲ្យរងការខួចខាត ហើយក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចចម្រុះបានជួយឧបត្ថមដល់
ពួកគាត់ដែលរងផលប៉ះពាល់ដោយការវាយប្រហាយខ្យល់កន្ទ្រាក់នោះជារួមមានសង្កសី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ
ទឹកសុទ្ធដើម្បីចូលរួមចំណែកមួយដែលគាត់កំពុងតែខ្វះខាត។ ជាងនេះ
លោកអភិបាលស្រុកម៉ាឡៃ ស្វាយ ជា
ក៏បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយត្ននៅរដូវវស្សាខាងមុខផងដែរ៕
ដោយ៖ វណ្ណា