យោធាថៃឃាត់ខ្លួនពលករខ្មែរ ឆ្លងដែន៣៤នាក់នៅខេត្តស្រះកែវ(ថៃ)

ចែករំលែក៖

ប្រទេសថៃ៖ កម្លាំងសមត្ថកិច្ចថៃនៅតាមបន្ទាត់ព្រំដែនប្រាប់ថាកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៨មេសា២០២២ កម្លាំងទាហានប្រាណទី១២ សហការជាមួយកម្លាំងចំពោះកិច្ច១១១កម្លាំងនគបាលខ្លងលឹក អាជ្ញាធរឃុំប៉ារ៉ៃ ចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញមនុស្សគួឲ្យសង្ស័យធ្វើដំណើរតាមច្រករបៀង សំដៅមកប្រទេសថៃចំនួន៣៤នាក់ ក្នុងនោះប្រុស១៧ ស្រី១៣ ក្មេងប្រុសម្នាក់ និងក្មេងស្រី២នាក់ នៅបរិវេណបង្គោលគីឡូម៉ែត្ររវាងចំណុចត្រួតពិនិត្យ អ.០១-០២ ភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ក្រោយពីចាប់ឃុំ សមត្ថកិច្ចថៃបានចូលទៅត្រួតពិនិត្យតាមនិតិវិធី ស្ទង់កម្ដៅរាងកាយឃើញថាធម្មតា មិនមានឯកសារធ្វើដំណើរ និងមិនមានឯកសារបញ្ជីជាពលករនៅក្នុងរាជាណាចក្រថៃ និងនៅពេលសួរនាំបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើធ្វើដំណើរមកពីខេត្តកំពង់ធំ,ព្រៃវែង,ស្វាយរៀង,ឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ ព្យាយាមលួចឆ្លងដែនចូលមកប្រទេសថៃ ដើម្បីទៅធ្វើការនៅក្រុងបាងកក,សមុទ្រប្រាកាន,ណៈខន ប៉ះធុម,ឈុនបុរី,ចះឆឺងសៅ និងខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃនាំខ្លួនមកសួរនាំបន្ថែម នៅទីបញ្ជារការកងរយ១២០៦ ព្រមទាំងបញ្ជូនខ្លួនទៅឲ្យជំនាញខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print