នគរបាលខេត្តស្រះកែវឃាត់ពលករខ្មែរ៤៣នាក់ ក្នុងចំការប្រេងដូង ក្នុងម្នាក់ចំណាយប្រាក់៦,០០០ទៅ៧,០០០បាត

ចែករំលែក៖

ប្រទេសថៃ៖ នគបាលអន្តោប្រវេសន៍ស្រុកទីរួមខេត្តស្រះកែវ សហការជាមួយអង្គភាពពាក់ពន្ធ័នៅព្រឹកថ្ងៃទី២៩មេសា២០២២ បានចាប់ឃុំខ្លួនបុរសជាពលករខ្មែរម្នាក់ឈ្មោះវ៉ាន់ ប្រុស អាយុ៥១ឆ្នាំ ព្រមទាំងបក្ខពួកសរុប៤៣នាក់ បាននៅបរិវេណក្បែរចំការដូងប្រេង ឈមនិងវត្តខៅ ភូផែន ភូមិណងយ៉ាង ឃុំថាខ្វៀន ស្រុកវឌ្ឍនា ណៈខន ខេត្តស្រះកែវ ដើម្បីឃុំខ្លួនយកទៅសួរនាំបន្ថែម។
ប្រភពពីសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនថាៈសមត្ថកិច្ចចេញប្រតិបត្តិការក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតដល់បរិវេណក្បែរចំការដូងប្រេងខាងលើ បានជួបលក្ខណះប្រហាក់ប្រហែលជនបរទេស នៅបរិវេណចំការដូងប្រេងជាច្រើននាក់ ទើប
សមត្ថកិច្ចថៃបង្ហាញខ្លួនសុំពិនិត្យឯកសារប៉ុន្តែពួកគេមិនមាន និងបានសារភាពថា ធ្វើដំណើរចូលមកតាមច្រករបៀងពីខាងប្រទេសកម្ពុជា ចូលមកតាមបរិវេណភូមិរាប់ព្រិច ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយមានជនជាតិថៃមិនស្គាល់ឈ្មោះដឹកតាមរថយន្តយកមកដាក់ក្បែរចំការដូងប្រេងខាងលើ ដោយចំណាយលុយក្នុងម្នាក់ប្រមាណ៦,០០០-៧,០០០បាត(ប្រាក់ថៃ)ដើម្បីធ្វើដំណើរទៅធ្វើការនៅតាមខេត្ត និងក្រុងបាងកក។យ៉ាងណាក៏ដោយ ក្រោយសួរនាំ សមត្ថកិច្ចថៃបានឃុំខ្លួន បញ្ជូនទៅអាគារស្នាក់រង់ចាំបញ្ជូនទៅឲ្យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print