គ្មានអ្នកណាម្នាក់ហ៊ានថាជាគោរបស់ខ្លួនទេ ពេលគោដើរឆ្លងផ្លូវត្រូវរថយន្តបុកងាប់អស់៧ក្បាលក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានសត្វគោ៧ក្បាលបានងាប់រដូករណែលពេញផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារសត្វគោដើរឆ្លងផ្លូវត្រូវរថយន្តជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៧និង១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះសេង វិទ្យា អាយុ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​  រថយន្ត​បានរងការខូចខាតយ៉ាងធ្ងន់ ។
ចំណែកសត្វគោងាប់ភ្លាមៗ៧ក្បាលនៅនឹងកន្លែង ខណ:ដែលមិនមានអ្នកណាម្នាក់ចេញមុខអះអាងថាជាម្ចាស់សត្វគោនោះទេ។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក
HYUNDAI ពណ៌លឿងខ្ចី-ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ​ ៣E-៥៣២៨​ធ្វើដំណើរពីកើតទៅលិចលើផ្លូវជាតិលេខ១ ខណះនោះស្រាប់តែមាន
សត្វគោ៧ក្បាលបានដើរឆ្លងថ្នល់ពីជើងទៅត្បូងក៏ត្រូវរថយន្តបុកពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះម្ចាស់រថយន្តមិនមានរងរបួសនោះទេ ប៉ុន្តែរថយន្តបានខូចខាតទាំងស្រុងផ្នែកខាងមុខ ដោយមិនមានអ្នកណាម្នាក់អះអាងជាម្ចាស់គោនោះទេ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print