សង្ស័យតៃកុងងងុយដេកបើករថយន្តចុះពីលើស្ពានជ្រោយចង្វាបុកខឿនរង្វង់មូលតាព្រហ្មបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ គេសង្ស័យថាតៃកុងងងុយដេកហើយទើបបើករថយន្តចុះពីលើស្ពានជ្រោយចង្វារេចង្កូតទៅបុកខឿនសួនច្បាររង្វង់មូលតាព្រហ្មបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នៅចំណុចរង្វង់មូលតាព្រហ្ម ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនេះ គេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BR- 1698 បើកបរដោយបុរសម្នាក់ចុះពីលើស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលតាព្រហ្ម បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ចំណែកតែកុងរថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print