បណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បើទោះបីមានការព្រមានពីប្រទេសចិន និងរុស្ស៊ីថាការផ្តល់អាវុធនឹងធ្វើឱ្យស្ថានភាពនៅក្នុងសង្គ្រាមអ៊ុយក្រែនកាន់តែអាក្រក់ក្តី។
ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងសប្តាហ៍នេះបានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ថា បារាំងនឹងបន្តជួយជ្រោមជ្រែងទីក្រុងកៀវ ទាំងផ្នែកយោធានិងមនុស្សធម៌។
វិមានអេលីហ្សេរបស់បារាំង បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងអំឡុងនៃកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គឺមិនដល់មួយសប្តាហ៍ផង ក្រោយការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកម៉ាក្រុង លោកហ្សេលេនស្គី បានអរគុណលោកប្រធានាធិបតីបារាំង សម្រាប់ការផ្តល់សព្វាវុធដល់អ៊ុយក្រែន ដែលបានចូលរួមចំណែកធ្វើឱ្យអ៊ុយក្រែនអាចទប់ទល់ជាមួយកងទ័ពរុស្ស៉ីបានមកទល់ពេលនេះ។
ចំណែកលោកម៉ាក្រុងវិញ បានបង្ហាញជំហរថា ការគាំទ្រផ្នែកយោធានេះ នឹងត្រូវបន្តពង្រឹងឱ្យខ្លាំងក្លាថែមទៀត ហើយការផ្តល់ជំនួយផ្នែកមនុស្សធម៌ដោយបារាំង ក៏នឹងដូចគ្នាដែរ។ វិមានប្រធានាធិបតីបារាំង បានគូសបញ្ជាក់ថា បារាំងបានផ្តល់ឱ្យអ៊ុយក្រែននូវសម្ភារច្រើនជាង ៦១៥តោន ក្នុងនោះរួមមានបរិក្ខារពេទ្យ ស្បៀងអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត៕ ដោយធីរីណា
រូបថត : TTXVN-VNA