អគ្គិភ័យបានឆាបឆេះបន្ទប់ជួល​មួយកន្លែង​​ផ្អេីលដល់សមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ១០៣​ ក្នុងភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងទី១​ឈ្មោះ​ លាន ណយ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរ​លក់ដូង​ ។
ម្ចាស់ទីតាំងទី២​ឈ្មោះ​ អេង ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ​ មុខរបរលក់ទូរស័ព្ទ​ ។ ម្ចាស់ទីតាំងទី៣​ឈ្មោះ​ ឡេង សុធី ភេទ​ស្រី អាយុ២៩ឆ្នាំ មុខរបរ​ ជាងអ៊ុតសក់និងធ្វើក្រចក​ ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ហើយធ្វើឱ្យខូចខាតបន្ទប់ជួលធ្វើអំពីថ្ម ប្រក់ស័ង្កសី ចំនួន​៤បន្ទប់ ទំហំ​ (៤ម៉ែត្រ​ x ៨ម៉ែត្រ)​ និងខូចខាតសម្ភារៈមាន ម៉ាស៉ីនលាងម៉ូតូ,​ គ្រឿងបន្លាស់ទូរស័ព្ទ,​ សម្ភារសាឡន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
រហូតដល់វេលាម៉ោង​៤និង០០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបអគ្គិភ័យនេះត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន​៦គ្រឿង ប្រេីប្រាស់ទឹកអស់៦ឡានស្មើនឹង​ ២៤ម៉ែត្រគូប៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print