ក្នុងពេលដែលប្រមុខដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានប្រកាសដោយបើកចំហពីការទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ីនោះ ជាមួយគ្នានេះដែរក៏មានប្រទេសចំនួន១០នៅក្នុងតំបន់អឺរ៉ុប ស្ងាត់ៗក៏បានទូទាត់ដោយប្រាក់រុស្ស៊ីផងដែរ សម្រាប់ការទិញឧស្ម័នពីរុស្ស៊ី។
សារព័ត៌មាន RT បានដកស្រង់ការប្រកាសរបស់ប្រធានការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបានប្រកាសនៅថ្ងៃទី១ខែឧសភាថា មេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបមិនហ៊ានទទួលស្គាល់ថាបានទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ីនោះទេ ។
ក្នុងពេលនេះដែរ ប្រទេសហុងគ្រី បានបើកគណនីប្រាក់អឺរ៉ូជាមួយធនាគារ Gazprombank របស់រុស្ស៊ី ដែលមានតួនាទីប្តូរទៅជាប្រាក់ រុស្ស៊ី ដើម្បីបន្តទូទាត់តម្លៃប្រេងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេង ។
នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានលើកឡើងថា «មាន៩ប្រទេសបានប្រើប្រាស់ការទូទាត់ប្រាក់រុស្ស៊ីសម្រាប់តម្លៃឧស្ម័ន។ ប៉ុន្តែដោយសារតែចង់ធ្វើជាមេដឹកនាំល្អនៅអឺរ៉ុប ប្រទេសទាំងនោះមិនហ៊ានលាតត្រដាងថាបានទូទាត់តម្លៃហ្គាសដោយប្រាក់រុស្ស៊ីឡើយ»។
កន្លងមកសារព័ត៌មាន Bloomberg បានផ្សាយថា មាន១០ប្រទេសបានយល់ព្រមបើកគណនីក្នុងធនាគារ Gazprombank សម្រាប់ទូទាត់ប្រាក់ឱ្យតម្លៃថាមពលពីរុស្ស៊ី តាមការចង់បានរបស់ប្រធានាធិបតីពូទីន៕ ដោយធីរីណា