លោកស្រី ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីភាពវេទិកាយុវជនស្តីពី «យុវជន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំវេទិកាយុវជនស្តីពី «យុវជន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅស្ទូឌីយូទូរទស្សន៍ជាតិកម្ពុជា ដែលមានអ្នកចូលរួមសរុបប្រមាណ ១៧០នាក់។ វេទិកានេះ ធ្វើឡើងដើម្បីអបអរសាទរ ខួបទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៦ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»  ដែលនឹងប្រារព្ធក្នុងពេលខាងមុខឆាប់ៗនេះ។

វាគ្មិនចំនួន ៥នាក់ ជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ចំនួនបួន គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) សាកលវិទ្យាល័យកម្ពុជា (UC) និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានឡើងធ្វើការបកស្រាយ ទៅលើប្រធានបទ «យុវជន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។

កាកបាទក្រហមកម្ពុជា សង្ឃឹមថា សារគន្លឹះនៃវេទិកាយុវជន ពិតជានឹងរួមចំណែកដល់ការលើកកម្ពស់ស្មារតីយុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមកាត់តែសកម្មខ្លាំងឡើងថែមទៀត ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈានឆ្ពោះសម្រេចបានទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និង «សុវត្ថិភាពចរាចរណ៍ ចាប់ផ្តើមពីយើងទាំងអស់គ្នា»៕

13096230_523371077865701_3644545155894121993_n

13124666_523371044532371_6986742783016074255_n

13103484_523371157865693_1991538033412654262_n

13133271_523371107865698_8593799804351573375_n

13087599_523371211199021_1431490058842575914_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print