ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យ Liverpool ស្ថិតក្នុងកៅអីដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នៅរាត្រីថ្ងៃអង្គារជាមួយនឹងក្រុម Villarreal នៅកីឡដ្ឋាន Estadio de la Cerámica ខណៈដែលក្រុមទាំង២ប្រជែងគ្នាស្វែងរកកន្លែងមួយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។
Liverpool បានឈ្នះជើងទី១កាលពីសប្តាហ៍មុនក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Anfield។ ខ្សែប្រយុទ្ធ Sadio Mané រកបាន១គ្រាប់ឲ្យហង្សក្រហមនៅនាទីទី៥៥ ខណៈ១គ្រាប់ទៀតគឺជាការភ្លាត់ស្នៀតរបស់កីឡាករPervis Estupiñán ដែលស៊ុតចូលទីខ្លួនឯង។ក្រុម Villarreal មានកីឡាករឆ្នើម Arnaut Danjuma ក្នុងការប្រកួត Champions League រដូវកាលនេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបជាមួយនឹងការស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងនោះ២គ្រាប់គឺជាអ្នកស៊ុតបញ្ចូលទីដំបូងក្នុងការប្រកួត។ ចំណែកកីឡាករឆ្នើមបំផុតរបស់ Liverpool គឺ Mohamed Salah ដែលបានស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់។ គាត់ជាប់ចំណាត់ថ្នាក់ទី៤សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងឆ្នាំ ២០២១-២០២២។ក្រុម Liverpool បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៣គ្រាប់ជាប់គ្នាក្នុងរដូវកាលនេះ។ ពួកគេមិនត្រូវបានចាញ់នោះទេ ចាប់តាំងពីបរាជ័យជុំទី១៦ ទល់នឹងក្រុម Inter Milan។ក្រុមម្ចាស់ផ្ទះ Villarreal ឈ្នះ២ ស្មើ២ និងចាញ់១ប្រកួតក្នុងរដូវកាល Champions League ក្នុងការប្រកួត៥លើកនៅលើទឹកដីខ្លួនឯង។ ក្រុមនេះកំពុងសម្លឹងមើលការបន្តការឈ្នះ១២ប្រកួតក្នុងផ្ទះ (ឈ្នះ៨ ស្មើ៤) នៅក្នុងការប្រកួតទាំងអស់។ ចំណែក Liverpool នឹងចង់បន្តទម្រង់លេងក្រៅដីដ៏ល្អ ខណៈដែលក្រុមនេះទទួលបាន៣ពិន្ទុក្នុងការប្រកួតប្រជែងក្រៅទឹកដី។ ក្រុមអង់គ្លេសបច្ចុប្បន្នកំពុងរកឃើញប្រកួតក្រៅដីមិនស្គាល់ចាញ់ចំនួន១៣ប្រកួត (ឈ្នះ១០ ស្មើ៣)។ក្នុងការប្រកួត៦លើកចុងក្រោយក្នុងគ្រប់ការប្រកួតទាំងអស់ Villarreal ឈ្នះ២ ស្មើ២ និងចាញ់២។ ស៊ុតបាល់បញ្ចូលទីចំនួន៧គ្រាប់ និងទទួលជ័យជម្នះចំនួន៧លើក ដោយបានស៊ុតបញ្ចូលទីជាលើកដំបូងក្នុងការប្រកួតចំនួន២ក្នុងចំណោមការប្រកួតទាំង៦។ ភាគច្រើននៃគ្រាប់បាល់របស់ក្រុមនេះគឺ៤គ្រាប់បានកើតឡើងនៅក្នុងតង់ទី១។ រីឯ Liverpool ឈ្នះ៥ និងស្មើ១ ក្នុង៦ក្រុមចុងក្រោយ។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ និងរបូតវិញ៥គ្រាប់។
ការប្រកួតជើងទី២នឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភាម៉ោងនៅកម្ពុជា ហើយបើសិនជាក្រុមណាមួយឈ្នះសរុបទាំង២ជើង នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវជួប Man City ឬ Real Madrid ដែលក្រុមទាំង២នឹងប្រកួតគ្នាជើងទី២នៅរាត្រីថ្ងៃពុធ ៕ (រូបភាព ៖ soccerway.com)