លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន​៖​ នេះគឺជាថ្ងៃវិសេសវិសាល និងជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅរសៀលថ្ងៃអង្គារទី០៣​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ នេះគឺជាថ្ងៃវិសេសវិសាល និងជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ មិនមែនសម្រាប់តែវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ចក្ខុវិស័យ និងគោលដៅចំបងជារួមក្នុងវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។ «ផ្ទះបាយអង្គរ» ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ។

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​”ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវការងារដ៏សំខាន់មួយនេះ។ យើងទន្ទឹងរង់ចាំបង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសរបស់យើង ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា”៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print