ខេត្តកំពង់ចាម ៖ កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីចំនួន៤២រូបដែលជាអតីតសមាជិកគណបក្សភ្លើងទៀន ដែលពិធីនេះស្ថិតនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីលោកខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត អស់លោក លោកស្រីក្នុងគណៈប្រចាំការ ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ស្រុកចំការលើ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤២រូបនោះសុទ្ធតែជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន ដែលមានបេក្ខជនពេញសិទ្ធិ០៩រូប និងបម្រុង៣៣រូប ក្នុងនោះមកពីក្រុងកំពង់ចាម៣០រូប ស្រុកចំការលើ០៦រូប និងស្រុកផ្សេងទៀត០៦ រូប។
សមាជិកបក្សថ្មីចំនួន៤២នាក់ដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លេីងទៀនមានដូចខាងក្រោម:
លេខរៀងទី១ = ២នាក់
លេខរៀងទី២ = ២នាក់
លេខរៀងទី៣ = ១នាក់
លេខរៀងទី៥ = ២នាក់
លេខរៀងទី៧ = ១នាក់
លេខរៀងទី៨ = ៣នាក់
លេខរៀងទី៩ = ៣នាក់
លេខរៀងទី១០ = ៤នាក់
លេខរៀងទី១១ = ៤នាក់
លេខរៀងទី១២ = ៣នាក់
លេខរៀងទី១៣ = ១នាក៌
លេខរៀងទី១៤ = ២នាក់
លេខរៀងទី១៥ = ២នាក៌
លេខរៀងទី១៦ = ២នាក់
លេខរៀងទី១៧ = ២នាក់
លេខរៀងទី១៨ = ៣នាក់
លេខរៀងទី២០ = ២នាក់
លេខរៀងទី២១ = ១នាក់
លេខរៀងទី២២ = ២នាក់។
មានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនាឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយស្វាគមន៍ចំពោះសមាជិកថ្មីដែលមានស្មារតីភ្ញាក់រលឹកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញនិងជឿជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបានឡើយ។
លោកប្រធានគណបក្សខេត្តក៏បានស្នើឱ្យបងប្អូនរួមរស់ដោយរីករាយ និងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា ស្របតាមទិសស្លោក “សមាជិកគណបក្សម្នាក់ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្តិទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕
ដោយ៖អ្នកប្រមាញ់