ភ្នំពេញ៖ ជារៀងរាល់សប្តាហ៍ គេតែង តែសង្កេតឃើញថា អនុសាខាកាកបាទ ក្រហមខណ្ឌប្ញស្សីកែវ ក៏ដូចជាសមាគម នារីដើម្បីអភិវឌ្ឍន៍តែងតែនាំយកនូវគ្រឿង បរិ់ភោគ សម្ភារប្រើប្រាស់ និងថវិកាជូនដល់ ដៃជនងាយរងគ្រោះ ដែលឋិតក្នុងមូលដ្ឋាន ខណ្ឌប្ញស្សីកែវកំពុងជួបការលំបាកប្រចាំ ថ្ងៃ ។
អំណោយនិងគ្រឿងបរិភោគដែលអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សី កែវដឹកនាំនិងយកផ្តល់ជូនដល់ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងជនទីទ័លក្រខាងលើនេះ ដឹកនាំដោយលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការរួមដំណើរជាមន្រ្តីក្រោមឱវាទជាច្រើន រូបៀងដែរ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ឋិតនៅក្ន្ុងសង្កាត់ច្រាំង ចំរះ២ ខណ្ឌប្ញស្សីកែវ ។
ប្រជាពលរដ្ឋដែលទីទ័លក្រ ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ដែលបានទទួល អំណោយពីអនុសាខាកាកបាទក្រហម កម្ពុជាខណ្ធប្ញស្សីកែវខាងលើនេះមាន ២០គ្រួសារ ដោយក្នុងនោះ១គ្រួសារដែល ឈឺងើបមិនរួចត្រូវបានលោក ជា ពិសី និង ក្រុមការងារយកទៅប្រគល់ជូនដល់លំនៅ ឋាន ។
ជាមួយនិងការសំណេះសំណាលរវាង លោកជា ពិសី និងបងប្អុនប្រជាពលរដ្ឋខាង លើនេះ លោក ជា ពិសីបានថ្លែងឲ្យដឹងថា អំណោយ និងសម្ភារទាំងអស់នេះ គឺបាន មកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុ៊ន រា៉នីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ ជូនដល់ អនុសាខាកាកបាទក្រហមខណ្ឌ ដើម្បីយកទៅប្រើប្រាស់ និងចែកជូនបង ប្អូនឲ្យចំគោលដៅ ។ លោកបានបញ្ជាក់ ទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នី ហ៊ុន សែន ជាពិសេសប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ តែងយក ចិត្តទុកដាក់ និងគិតគូពីសុខទុក្ខ និងការ លំបាលរបស់ប្រជាពលរដ្ឋលោកជានិច្ច ។
អំណោយ និងសម្ភារដែល អនុសាខា កាកបាទក្រហមផ្តល់ជូននាពេលនោះ ក្នុង ១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មីមួយកេះ ត្រីខ១យួរ១០កំប៉ុង ចានស្រាក់ ឃីត១កញ្ចប់ ក្នុងនោះមានមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនទៀត ៕