នៅថ្ងៃទី៣ខែឧសភា ក្រុមហ៊ុនថាមពលប្រេងធំបំផុតរបស់អង់គ្លេស The British Petroleum Company plc (BP) បានប្រកាសខាតបង់ប្រាក់ជាង២០ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ក្រោយបញ្ចប់សកម្មភាពរកស៊ីនៅក្នុងប្រទេសរុស្ស៊ី ។
តាមការប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមក្រុហុន BP បានប្រកាសឱ្យដឹងថា ការខាតបង់របស់ក្រុមហ៊ុនក្នុងត្រីមាសទីមួយឆ្នាំ ២០២២ គឺមានដល់ទៅ ២០,៣៨ពាន់លានដុល្លារ ដោយសារតែម្ចាស់ភាគហ៊ុនបានដកខ្លួនចេញ។
ក្រៅពីការខាតបង់ខាងលើ ក្រុមហ៊ុនថាមពលអង់គ្លេស BP ក៏បានប្រកាសថា ការខាតបង់ប្រាក់ចំណូលដល់ទៅ ៦,២ពាន់លានដុល្លារ ដោយសារតែតម្លៃប្រេងឡើងថ្លៃ ។
កាលពីចុងខែកុម្ភៈកន្លងមក ក្រុមហ៊ុន BP របស់អង់គ្លេស បានប្រកាសថា បានដកភាគហ៊ុនដល់ទៅជិត ២០%ពីក្រុមហ៊ុនប្រេង Rosneft របស់រុស្ស៊ី និងផ្អាកសកម្មភាពអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ៕ ដោយធីរីណា
...
រូបថត : Reuters