ចិនប្រើប្រាស់សត្វក្ងានយាមល្បាតទប់ស្កាត់ការឆ្លងកូវីដ ១៩

ចែករំលែក៖

តាំងពីដើមមក សត្វក្ងានត្រូវបានគេប្រើប្រាស់ជាសត្វដែលមានសកម្មភាពយាមល្បាតបានយ៉ាងល្អ ។ ដូច្នេះហើយ ទើបចិនប្រើប្រាស់សត្វក្ងានដើម្បីយាមល្បាតតាមព្រំដែន ទប់ស្កាត់អ្នកឆ្លងដែនខុសច្បាប់ និងគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។

ចាប់តាំងពីខែតុលាឆ្នាំ២០២១ មក រដ្ឋាភិបាលចិនបានសម្រេចបញ្ចេញ«កងទ័ពក្ងាន»នៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ -១៩ តាមអ្នកលួចឆ្លងដែនខុសច្បាប់។ សត្វក្ងានរបស់ចិនមិនចាំបាច់ហ្វឹកហាត់នោះឡើយ ។ សត្វក្ងានទាំងនោះនឹងដឹងថាមានអ្នកលួចឆ្លងដែនខុសច្បាប់ហើយក៏ស្រែកឡើងជាការផ្តល់សញ្ញា ។
នៅក្នុងតំបន់ព្រំដែន«កងទ័ពក្ងាន» មួយហ្វូង មាន៥០០ក្បាល ឈរយាមល្បាត ហើយវាអាចស្រែកខ្លាំងៗពេលមានមនុស្សដើរចូលខុសច្បាប់។
កាលពីខែធ្នូឆ្នាំ២០២១ មានសត្វក្ងានមួយក្បាល បានជួយដល់កម្លាំងទាហានយាមល្បាតចាប់បានអ្នកឆ្លងដែនខុសច្បាប់២នាក់ ។ ទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិនក៏បានប្រើប្រាស់វិធីសាស្ត្រនេះដូចគ្នា ។
តាមការលើកឡើងរបស់លោក Petr Glazov អ្នកឯកទេសស្តីពីសត្វក្ងាន មកពីសម្ព័ន្ធការពារសត្វធម្មជាតិបានឱ្យដឹងថា សត្វក្ងាន មានប្រៀបជាងសត្វឆ្កែ ដោយសារតែសត្វនេះអាចប្រកាសអាសន្នបានយ៉ាងល្អ ៕ ដោយធីរីណា

...

រូប​ថត​ :​ MINDEN PICTURES

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print