អន្តរជាតិ៖ អាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃពុធនេះថា ធុងស្តុកប្រេងចំនួន៤ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនត្រូវបានចោទប្រកាន់ថាបានបាញ់ផ្លោងចូលទីក្រុង Makeyevka នៃសាធារណរដ្ឋ Donetsk ។ នេះបេីយោងតាមការចេញផ្សាយពីទីភ្នាក់ងារ RT នៅថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ២០២២។
កងកម្លាំងការពារទឹកដីរបស់ DPR បានអះអាងថា មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារ និងពីរនាក់ទៀតរងរបួស។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់បានពណ៌នាព័ត៌មាននេះថាជា “បឋម” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Telegram ។
សារនោះក៏និយាយដែរថា ធុងនីមួយៗអាចផ្ទុកប្រេងបានដល់ទៅ ៥០០០ម៉ែត្រគូប។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍ថា ឃ្លាំងប្រេងនេះកំពុងផ្តល់ឱ្យកងកម្លាំងរុស្ស៊ីនូវប្រេងឥន្ធនៈ៕ ដោយ៖ស តារា
...
រូបភាព៖RT