ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងទៀតថា កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតករណី(ចោរកម្ម)មួយករណី បន្ទាប់ពីសមត្ថកិច្ចជំនាញ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ យស់ យ៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ថាមានករណី ចោរកម្មឆក់កាបូប របស់ខ្លួននៅចំណុចក្រុមទី ១០ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណៈដែលជនរងគ្រោះបានធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុនេះ ក៏ត្រូវបានជនសង័្សយធ្វើសកម្មភា ពឆក់យកកាបូបនេះទៅបាត់នាវេលាព្រឹកម៉ោង ៩និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដែលក្នុងកាបូបនោះមានប្រាក់រៀលចំនួន ៤០ម៉ឺនរៀល(សែសិបម៉ឺនរៀល)។
នៅពេលធ្វើការសា្រវជ្រាវសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជន សង័្សយម្នាក់ឈ្មោះ សុវណ្ណ លាន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិរំចេក ៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតសម្ភារៈរបស់ជនរងគ្រោះ មា ន កាបូបនិងប្រាក់ចំនួន ៤០ម៉ឺនរៀល។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាម និតិវិធីច្បាប់។ រីឯសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ ៕
ដោយ៖អារុណរះ