អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះសម្អាតលេីស្ពានអាកាសថ្មេីរជេីងមុខផ្សារជម្ជូវ័នក្រោយពីមានការរិះគន់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីមានការរិះគន់នៅលេីស្ពានអាកាសថ្មេីរជេីងមុខផ្សារជម្ជូវ័ន​តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ជូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ថា មានក្រុមជនអនាថាយកសំរាម ខោអាវចាស់ៗមកចោលនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះបានមកបន្ទោបង់លើស្ពានធ្វេីឱ្យបរិស្ថានស្អានដែលជាស្ពានសម្រាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្សឆ្លងកាត់​មានក្លិនស្អុយអសោចិ៍នោះ ពេលនេះត្រូវបានអាជ្ញាធរចុះសម្អាត​ រួមទាំងប្រាប់ឱ្យខាងក្រុមហ៊ុនស្លាកប៉ាណូដោះចេញមិនឱ្យដាក់បន្តទៀតទេ។

យេីងសង្កេតឃេីញថា​ ទីតាំងខាងលេីកន្លងមកត្រូវបានក្រុមជនអនាថា​យកខោអាវចាស់ៗមកចោលនៅទីនោះ និងពេលខ្លះមកសម្រាកនៅទីនោះផងដែរ​ ធ្វេីឱ្យបាត់បង់សណ្ដាប់ធ្នាប់​ បរិស្ថាន​។ មិនត្រឹមតែប៉ុណ្ណោះសិស្សានុសិស្សមួយចំនួនក៏លែងហ៊ានដេីរឆ្លងកាត់នៅទីនោះដែរព្រោះក្រុមជនអនាថាតែងតែដេកឬអង្គុយនៅទីនោះ។
កន្លងមកអាជ្ញាធរ​សង្កាត់ចោមចៅទី៣​ តែងតែធ្វេីការបោសសម្អាតនិងដេញជនអនាថាទាំងនោះមិនឱ្យមកសម្រាកនៅទីនោះទៀតទេ។ ប៉ុន្តែនៅពេលថ្មីៗ​នេះ ក្រុមជនអនាថាក៏បានបន្តមកដេកនៅលើស្ពានអាកាសនោះទៀត ដោយបានទាំងបន្ទោបង់ពាសពេញនៅលេីស្ពានទៀតផង។

នៅព្រឹកថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២២នេះអាជ្ញាធរ​បានចុះសម្អាតនិងហៅក្រុមហ៊ុនស្លាកប៉ាណូពាណិជ្ជកម្មដែលដាក់លេីបង្កាន់ដៃស្ពានឱ្យដោះចេញទាំងអស់ ដើម្បីជៀសវាងមានការបិទបាំងងាយស្រួលដល់ក្រុមជនអនាថាទាំងនោះមកបន្តស្នាក់នៅទៀត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print