ភ្នំពេញ ៖ យោងតាមគណនេយ្យហ្វេសបុក ញឹម សុខឡេង ( Nhoem sokleng ) បានបង្ហាញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះរូបភាពវីដេអូសមត្ថកិច្ចចាប់ខ្លួនបុរសវ័យក្មេងម្នាក់តាមដីកាតុលាការ និងរូបជាច្រើនសន្លឹករបស់បុរសវ័យក្មេងរូបនោះ រួមនិងរូបភាពរងរបួសជាច្រើនកន្លែងរបស់នារីនោះ ។
ជនត្រូវចោទមានឈ្មោះ ជា ប៊ុន ថេង ភេទប្រុសអាយុ២៦ឆ្នាំ។
តាមប្រភពពីគណនេយ្យនោះបានសរសេរថា សមត្ថកិច្ចស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ចាប់ខ្លួន ជា ប៊ុនថេង តាមដីកា ពីសាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារ មាត្រា 239 នៃក្រមព្រហ្មទណ្ឌ ។ ថ្ងៃដែលរង់ចាំ 9ខែ 10ថ្ងៃ ដែរពពោះដោយគ្មានការទទួលខុសត្រូវពីប្តី មិនដែលជួយចិញ្ចឹមកូនសូម្បី 1$ អំពើហិង្សាផ្លូវចិត្ត ការឈឺចាប់គ្មានសំលេង ទីបំផុតខ្ញុំ នឹងកូនទទួលបានយុត្តិធម៍ ស្ងប់ចិត្តហើយ ។
ប្រភពមួយបង្ហើបឱ្យដឹងថា ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា នៅចំណុចហាង យីហោ NAM MAX លាងនិងបប៉ូលារថយន្ត ស្ថិតនៅផ្លូវ ១៥៦ កែង២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភសេពសន្ថវះ រួមជាមួយរថយន្តរបស់ជនត្រូវចោទ ម៉ាកស៊ីប ពាក់ស្លាកកម្ពុជា BT 9989 ៕
បច្ចុប្បន្នបុរសឈ្មោះ ជា ប៊ុនថេង ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ឃាត់ខ្លួននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រទៅចៅក្រមស៊ើបសួរសម្រេចបន្តនីតិវិធី៕
ដោយ រ៉ារ៉ា