ក្រុមជួយសង្គ្រោះបានបញ្ចប់ការស្វែងរកអ្នកដែលបាត់ខ្លួនកប់ក្រោមគំនរអគារបាក់បែកនោះហើយ ក្រោយរយៈពេល១សប្តាហ៍ ខំប្រឹងរុករកដោយមានការចូលរួមពីឧបករណ៍ទំនើបៗ ។ ការបាក់ស្រុតអគារត្រូវបានគេចាត់ទុកថាជាការបំពានច្បាប់សុវត្ថិភាពនៅក្នុងការសាងសង់ ។
ការបាក់ស្រុតអគារខាងលើនេះកើតឡើងនៅថ្ងៃទី២៩ខែមេសា ក្នុងខេត្ត Hunan ប្រទេសចិន ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះមនុស្ស១០នាក់ចេញពីគំនរអគារបាក់បែកនៅយប់ថ្ងៃទី៥ខែឧសភា ហើយក៏ជាមនុស្សចុងក្រោយផងដែរ មុនពេលក្រុមជួយសង្គ្រោះបញ្ចប់សកម្មភាពរុករករបស់ខ្លួន។
សារព័ត៌មាន AP បានផ្សាយថា មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុង Hunan បានប្រកាសនៅក្នុងសន្និសីទកាសែតថា មានមនុស្ស៥៣នាក់ស្លាប់ និង១០នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ មូលហេតុនៃការបាក់ស្រុត គឺដោយសារតែការបំពានច្បាប់សុវត្ថិភាពនៅក្នុងការសាងសង់ ចាប់ពីជាន់ទី៤ដល់ជាន់ទី៦ ក្នុងអគារដែលមាន ភោជនីយដ្ឋាន ហាងកាហ្វេ …។
សរុបមានមនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ខាងលើ ក្នុងនោះមានម្ចាស់អគារ និងមនុស្ស៣នាក់ទៀតជាអ្នកឡើងគម្រោង ព្រមទាំងមនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធ៕ ដោយធីរីណា
រូបថត : AP