ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១១ករណីទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់ រួមមាន៖ជួញដូរ ៤ករណី ឃាត់ខ្លួន ៥នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់ខ្លួន ២៧នាក់។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង ១១១,៥៦ក្រាម ។
សូមជម្រាបថា លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៤៥ក្រាម។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៣,៧១ក្រាម។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៤ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣៦ក្រាម។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ៕
ដោយ៖សហការី