សង្គ្រាមអ៊ុយក្រែន៖ ភាគច្រើនពិភពលោកឈរខាងរុស្ស៊ី មិនមែនអាមេរិកនោះឡើយ

ចែករំលែក៖

សង្គ្រាមអ៊ុយក្រែនបានលាតត្រដាងយ៉ាងច្បាស់ថា អាមេរិកទើបពិតជាប្រទេសដែលត្រូវនៅ«ឯកោ» មិនមែនប្រទេសរុស្ស៊ីនោះឡើយ។

សាស្ត្រាចារ្យ John V Walsh មកពីមហាវិទ្យាល័យ Massachusetts បានវិភាគលើកឡើងថា នៅឆ្នាំ២០១៤ មាន
ព្រឹត្តិការណ៍ពីរ ជាមូលហេតុឈានដល់សង្គ្រាមអ៊ុយក្រែននាពេលនេះ។
ព្រឹត្តិការណ៍ដំបូងគឺការប្រែប្រួលនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរដ្ឋាភិបាលដែលបោះឆ្នោតគាំទ្រដោយពលរដ្ឋត្រូវបានផ្តួលរំលំ ដោយមានការចូលរួមពីអាមេរិក។ ក្រោយមក មានសង្គ្រាមវាយប្រហារគ្នានៅក្នុងតំបន់ Donbass អូសបន្លាយរយៈពេលជាង៨ឆ្នាំបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ។ បើទោះបីមានសន្ធិសញ្ញាទីក្រុង Minsk ដែលមានរុស្ស៊ី បារាំង អាល្លឺម៉ង់ បានព្រមព្រៀង ប៉ុន្តែប្រទេសអ៊ុយក្រែនដែលគាំទ្រដោយអាមេរិកបានបដិសេធអនុវត្ត។
នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមវាយប្រហារអ៊ុយក្រែន នៅជាប់ព្រំដែនប្រទេសជាសមាជិកណាតូ បង្កឱ្យមានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចទៅលើរុស្ស៊ី ។ អាមេរិកបានកៀរគរប្រទេសជុំវិញពិភពលោកចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី ប៉ុន្តែក៏មានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប មិនចូលរួមនោះដែរ ដោយសារតែបញ្ហាសេដ្ឋកិច្ចជាតិជាចម្បង។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺជាលទ្ធផលបង្កឡើងដោយអាមេរិក ដែលមានបំណងចង់ប្រើប្រាស់អ៊ុយក្រែនដើម្បីទប់ស្កាត់ឥទ្ធិពលរុស្ស៊ី ។ សកម្មភាពរបស់អាមេរិក ត្រូវបានសហមន៍អន្តរជាតិ ដឹងយ៉ាងច្បាស់ ទាំងនោះហើយទើបមិនសូវមានប្រទេសគាំទ្រអាមេរិក៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print