សេចក្តីជូនដំណឹងស្តីពី ការប្រកាសជ្រើសរើសបេក្ខជន​ និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត (Automotive Service Technical)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យដឹងនៅយប់ថ្ងៃសុក្រទី០៦​ ខែឧសភា​ ឆ្នាំ​២០២២នះ​ថា៖​ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ បេក្ខជន​ និងបេក្ខនារី ទាំងអស់មេត្តាជ្រាបថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​ នឹងជ្រើសរើសសិក្ខាកាមចំនួន១២៥នាក់ (អាទិភាពចំពោះបេក្ខនារីចំនួន២០នាក់)​ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត រយៈពេល០៤ខែ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

កំឡុងពេលទទួលការបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន​ RMA Group។ លើសពីនេះទៅទៀត​ បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល០៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។

 

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបេក្ខជន​ និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យនៅការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ជាន់ផ្ទាល់ដីនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ផុតកំណត់ថ្ងៃទទួលពាក្យ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ​៕ដោយ​៖សហការី​

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print