បច្ចុប្បន្នអ្នកទោសបានកើនឡើងនៅលើពិភពលោក ហើយមានមន្ទីរឃុំឃាំងខ្លះរស់នៅដូចជាអ្នកមាន ចំណែកមន្រទីឃុំឃាំងខ្លះរស់នៅដូចឋាននរក។ ជាក់ស្តែងអ្នកទោសរស់នៅមន្ទីរឃុំឃាំង Bastoy ប្រទេសន័រវេមានសេរីភាពដូចជាការរស់នៅក្នុងលើកោះរម្មណីយដ្ឋាន ដែលមនុស្សរាប់លាននាក់មានជីវភាពក្រីក្រចង់បានក៏មិនបានដែរ។ ដោយឡែកមន្ទីរឃុំឃាំងADX របស់អាមេរិកមិនខុសពីឋាននរកនៅលើលោកកីយ៍នេះឡើយ។ ខាងក្រោមនេះជាមន្ទីរឃុំឃាំង ដែលគេចាប់អារម្ភបំផុតលើពិភពលោក៖
១-មន្ទីរឃុំឃាំង Bastoy ក្នុងប្រទេសន័រវេមន្ទីរឃុំឃាំងBastoy បានសាងសង់ឡើងនៅលើកោះមួយស្ថិតនៅក្នុងទីក្រុង Oslo ។ មិនដូចមន្ទីរឃុំឃាំងដទៃនោះឡើយ ។បុគ្គលិកគ្រប់គ្រងមន្ទីរឃុំឃាំងនោះមិនស្លៀកពាក់ឯកសណ្ឋានឬបំពាក់សព្វាវុធសម្រាប់ការពារនោះឡើយ។ មន្ទីរឃុំឃាំងនោះគ្មានជញ្ជាំងការពារគ្មានអ្នកយាមល្បាត អ្នកទោសរស់នៅយ៉ាងមានសេរីភាពដូចជានៅលើកោះរម្មណីយដ្ឋានលម្ហែកាយនោះដែរ។បន្ទប់ឃុំនៅលើកោះនោះដូចជាខុនដូរប្រណិត ដោយមានអ្នកទោសពី៣ទៅ៤នាក់រស់ក្នុងបន្ទប់តែមួយ។ អ្នកទោសស្នាក់នៅក្នុងបន្ទាប់រួមគ្នាមានកូនសោរម្នាក់មួយសម្រាប់ចេញចូល។ដោយសារតែការរស់នៅរបស់អ្នកទោសប្រសើរជាងពលរដ្ឋមួយចំនួនធំនៅក្នុងប្រទេសន័រវេ បានធ្វើឲ្យពលរដ្ឋជាច្រើនជំទាស់ទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលដែលធ្វើល្អទៅលើអ្នកទោសដែលបានប្រព្រឹតល្មើសច្បាប់។ពលរដ្ឋមួយចំនួនបានបញ្ចាក់ថាមន្ទីរឃុំឃាំងគឺជាទីកន្លែងសម្រាប់បង្ហាញពីវិប្បដិសារីរបស់ខ្លួនដែលប្រព្រឹតល្មើសត្រូវរស់នៅដោយទុក្ខវេទេនា មិនមែនរស់នៅដូចជាសេដ្ឋីនោះឡើយ។ បន្តែមន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងបញ្ចាក់ថា គោលដៅចុងក្រោយរបស់មន្ទីរឃុំឃាំងគឺធ្វើឲ្យអ្នកទោសស្សល់ពីកំហុសរបស់ខ្លួនដោយសន្សឹមៗ ចេះផ្លាស់ប្តូរ មិនមែនជាការបង្ខំនោះឡើយ អាចធ្វើឲ្យបាត់បង់ប្រសិទ្ធិភាព។
តាមលទ្ធផលក្រោយការរស់នៅក្នុងមន្ទីរកែប្រែ Bastoy បានបង្ហាឲ្យឃើញថា រដ្ឋាភិបាលន័រវេដើរត្រូវដែលផ្តល់ឲ្យអ្នកទោសរស់នៅដោយមានសេរីភាព។ តាមតួលេខស្តីពីអ្នកទោសក្រោយពេលចេញពីគុកហើយបន្តប្រព្រិតល្មើសមានតែ១៦ភាគរយប៉ុណ្ណោះ ក្រោយរយ:ពេលពីរឆ្នាំដែលបានចេញពីគុក។ចំណែកមន្ទីរឃុំឃាំងដទៃទៀតនៅអឺរ៉ុបមានរហូតដល់៧០ភាគរយអ្នកដែលចេញពីគុកហើយបន្តប្រព្រិត្តល្មើសដដែល។នៅក្នុងប្រទេសន័រវេនោះដែរ ក៏មានមន្ទីរឃុំឃាំងដែលប្រណិតជាង Bastoy គឺមន្ទីរឃុំឃាំងHAlden សម្រាប់អ្នកទោសជាប់ឃុំយូបំផុតមានរយ:ពេល២៦ឆ្នាំ។ ការធ្វើឲ្យមន្ទីរឃុំឃាំងមានប្រណិតភាពដោយរដ្ឋាភិបាលក្នុងប្រទេសនេះសង្ឃឹមថា ក្រោយចេញពីឃុំនឹងរស់នៅចូលក្នុងសង្គមបានយ៉ាងល្អ។ ទាំងនោះហើយបានជារដ្ឋាភិបាលខិតខំបណ្តុះបណ្តាលអ្នកទោសជាជាងផាកពិន័យ ធ្វើទារុណ្ឌកម្ម។
មន្ទីរឃុំឃាំងHalden ទុកសម្រាប់ឃុំអ្នកទោសគម្រិតធ្ងន់ដូចជា រំលោភឬសម្លាប់មនុស្ស។ ប៉ុន្តែមន្ទីរឃុំឃាំងនោះដូចជាតំបន់ទេសចរណ៍ទៅវិញ នៅក្នុងបន្ទប់អ្នកទោសមានទាំងទូរទស្ស ទូទឹកកក កន្លែងលម្ហែកាយ កន្លែងហាត់ប្រាក់ កន្លែងប្រគួតកីឡា មានសកម្មភាពកម្សាន្តនានាមានទាំងអ្នកចម្រៀងល្បីៗទៅច្រៀងនៅទីនោះទៀតផង។ មិនត្រឹមតែប៉ុណ្ណោះអ្នកទោសអាចធ្វើការនៅទីនោះរកលុយបានទៀតផងទុកសម្រាប់ជិវិតប្រចាំថ្ងៃ។
២ -មន្ទីរឃុំឃាំង San Pedroក្នុងប្រទេសបូឡាវីចាប់តាំងពីឆ្នាំ១៩៨៦ បូឡាវីត្រូវប្រឈមនៅវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំ។ ក្នុងពេលនោះអ្នកឯកទេសសេដ្ឋកិច្ចមកពីសកលវិទ្យាល័យ ហាវើត អាមេរិក បានបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យអនុវត្តគោលនយោបាយមូលដ្ឋាន។ ចាប់តាំងពីពេលនោះមករដ្ឋាភិបាលបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចខាងលើនៅទូទាំងប្រទេសពិសេសនៅក្នុងមន្ទីរឃុំឃាំង។ ចាប់តាំងពីពេលនោះមក មន្ទីរឃុំឃាំង San Pedro ប្រែក្លាយទៅជាតំបន់ស្វាយ័តមួយ ដែលមានច្បាប់គ្រប់គ្រងដាច់ដោយឡែក មានអ្នកមាន អ្នកក្រ ។អ្នកទោសត្រូវចំណាយប្រាក់មួយចំនួនដើម្បីបានរស់នៅកន្លែងប្រណិត បើអ្នកទោសចង់ទិញឃុនដូមួយនៅម្នាក់ឯងហើយមានអ្នកបម្រើទៀតក៏បានឲ្យតែមានប្រាក់។ អ្នកទោសនៅទីនោះត្រូវទៅធ្វើការរកលុយដូចពលរដ្ឋដទៃទៀតដែរ។ នៅក្នុងមន្ទីរឃុំឃាំងនោះគ្មានសន្តិសុខច្បាប់នៅទីនោះគឺអ្នកទោសជាអ្នកកំណត់ខ្លួនឯង ហើយបើអ្នកទោសបំពានច្បាប់នៅក្នុងពន្ធនាគាទៀតនោះអាចត្រូវប្រហារជីវិត។
៣ -មន្ទីរឃុំឃាំង ADX នៅអាមេរិកបច្ចុប្បន្នមានមន្ទីរឃុំឃាំងADX ស្ថិតនៅភាគខាងជើងអាមេរិកមានអ្នកទោសជាប់ឃុំនៅទីនោះជាង៨មុឺននាក់ហើយការជាប់ឃុំនៅទីនោះមិនខុសអ្វីពីឋាននរកនោះឡើយ ។ អ្នកទោសនៅទីនោះត្រូវជាប់ឃុំក្នុងទ្រុងដែលមានទំហំប៉ុនបន្ទប់ទឹកក្នុងរយ:ពេល២៣ម៉ោងក្នុងមួយថ្ងៃ។ អ្នកទោសមិនអាចជួបជាមួយសាច់ញ្ញាតិជួបនិងអ្នកណាម្នាក់នោះឡើយ។ ភាគច្រើនអ្នកទោសដូចជាមានសសៃប្រសាទ ដោយត្រូវគេបោះបង់ចោល។
៤ -មន្ទីរឃុំឃាំងដែលមិនចេះមានជម្លោះនៅមិចស៊ីកូមន្ទីរឃុំឃាំងCereso Chetumal ជាទីកន្លែងដែលអ្នកទោសរស់នៅបានយ៉ាងសុខសាន្ត ហើយថែមទាំងចិញ្ចឹមសត្វដែលខ្លួនស្រឡាញ់ទៀតផង។អ្វីដែលគេកត់សម្គាល់នោះគឺមន្ទីរឃុំឃាំងខាងលើគ្មានជម្លោះគ្មានការវាយតប់គ្នា។អ្នកគ្រប់គ្រងនៅទីនោះឲ្យដឹងថានៅពេលដែលមាន ជម្លោះណាមួយ អ្នកទោសទាំងពីរបានរៀបចំឲ្យមានការប្រគួតប្រដាល់សកល ដោយមានអាជ្ញាកណ្តាលដើម្បីស្វែងរកចាញ់ ឈ្នះ។ ក្រោយការប្រកួតអ្នកទោសនៅទីនោះមិនមានជម្លោះនិងគ្នាទៀតឡើយគឺបានបញ្ចេញកំហឹងរៀងៗខ្លួនដោយយុត្តិធម៌៕