អគ្គនាយកស៊ីម៉ាក់​៖​ ជំរុញពង្រឹងស្មារតី​ និងឆន្ទះ​សមាជិកបក្សទាំងអស់ ត្រូវតែបោះឆ្នោតជូនបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន​កម្ពុជា

ចែករំលែក៖

ខេត្តកណ្ដាល៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ និងក្រុមការងារ​ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះបានចុះសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្សចំនួនជាង៤០០នាក់​ ដែលជា​សាខាបក្សភូមិ​ ប្រធានក្រុមបក្ស​ និងជាពិេសសជា​បេក្ខជនពេញសិទ្ធិនិងបម្រុង​នៃឃុំក្អមសំណ​រ​ ​ស្រុកលើកដែក ខេត្ដកណ្ដាល។

ក្នុងឱកាសនោះ លោក​ ហេង​ រតនា​ បានបន្តជំរុញពង្រឹងស្មារតី​ និងឆន្ទះ​សមាជិកបក្សទាំងអស់ ត្រូវតែបោះឆ្នោតជូនបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន​កម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស​ «សមាជិកគណបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក! »។

ជាមួយគ្នានោះ​ អគ្គនាយកស៊ីម៉ាក់​ ក៏សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ​។ សមាជិកគណបក្សទាំងអស់ ត្រូវបន្តពង្រឹងកម្លាំងស្នូលគណបក្ស បន្តចុះគ្រប់ខ្នងផ្ទះ​ គ្រប់គ្រួសារបក្ស និងកែលំអររាល់សកម្មភាពអវិជ្ជមានទាំងឡាយក្នុងមូលដ្ឋាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print