សម្ព័ន្ធសហគ្រិនដែលដឹកនាំដោយ Boehly ឈ្នះការដេញថ្លៃកាន់កាប់ក្លិបតោខៀវ Chelsea

ចែករំលែក៖

សម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយ LA Dodgers ជាម្ចាស់ផ្នែកគឺ Todd Boehly និងគាំទ្រដោយ Clearlake Capital បានឈ្នះការដេញថ្លៃទិញក្លិប Premier League តោខៀវវ Chelsea ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ៤ពាន់លានផោន។ នេះបើយោងតាមកាសែត Telegraph របស់ចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភា។ បច្ចុប្បន្នសំណើនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលអង់គ្លេស និងស្ថាប័ន Premier League ដើម្បីអនុម័ត។

កាសែតអង់គ្លេសThe Telegraph បានផ្សាយថា នៅសល់តែជាង៣សប្តាហ៍ទៀតប៉ុណ្ណោះលើអាជ្ញាប័ណ្ណប្រតិបត្តិការបច្ចុប្បន្នរបស់ក្លិបដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ស្ថាប័ន Boehly កំពុងតែឈានទៅរកការបញ្ចប់ការកាន់កាប់របស់ខ្លួននៅចុងខែនេះ។ម្ចាស់​ក្លិបតោខៀវ Chelsea សញ្ជាតិ​រុស្ស៊ី លោក Roman Abramovich ដែល​ឥឡូវ​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​អង់គ្លេស បាន​ដាក់​ក្លិបដែលមានមូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដាក់​លក់​នៅ​ដើម​ខែ​មីនា បន្ទាប់​ពី​ប្រទេស​របស់​គាត់​លុកលុយលើប្រទេស​អ៊ុយក្រែន។ លោក Abramovich បានជម្រះការកាន់កាប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបន្ទាប់ពីគាត់បានច្រានចោលរបាយការណ៍ដែលថា គាត់ចង់បានប្រាក់កម្ចីដែលបានផ្តល់ឱ្យក្លិបដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ១.៥ពាន់លានផោន (១.៨៥ពាន់លានដុល្លារ) ដើម្បីសង។ក្រុមសម្ព័ន្ធ Boehly ដែលរួមមានមហាសេដ្ឋីជនជាតិស្វីសលោកHansjorg Wyss និងអ្នកវិនិយោគអចលនទ្រព្យអង់គ្លេសលោក Jonathan Goldstein កំពុងស្ថិតក្នុងការចរចាផ្តាច់មុខដើម្បីទិញក្លិបបន្ទាប់ពីការដេញថ្លៃយឺតពីមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ត្រូវបានច្រានចោល។

ក្រុមដែលដឹកនាំដោយសហម្ចាស់ក្រុមហ៊ុន Boston Celtics លោក Stephen Pagliuca និងអតីតប្រធានក្រុមហ៊ុន British Airways លោក Martin Broughton ត្រូវបានលុបចោលពីដំណើរការដេញថ្លៃនេះ ខណៈដែលក្រុមហ៊ុនដែលដឹកនាំដោយម្ចាស់ Chicago Cubs គ្រួសារ Ricketts បានដកខ្លួនចេញពីការដេញថ្លៃទិញក្លិបខាងលើ ៕ (រូបភាព ៖ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print