នាយករដ្ឋមន្តី សាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ញើរសារសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមកំ បំផុតជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព ឯកឧត្ដមព្រឹទ្ធចារ្យ ហ៊ុន ណេង

ចែករំលែក៖

ភ្នំពេញ : នាយករដ្ឋមន្តី សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញ ជិញ ផ្ញើរសារសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមកំ បំផុតជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព ឯកឧត្ដមព្រឹទ្ធចារ្យ ហ៊ុន ណេង នេះបើយោងតាម Channel Telegram ផ្លូវការរបស់សម្តេចតេជោ មានឈ្មោះ Prime Minister Hun Sen នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ក្នុងលោកសរសេរថា, សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា!

សម្តេចតេជោ នាយករដ្ខមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំបានទទួលដំណឹងថា ឯកឧត្ដមព្រឹទ្ធចារ្យ ហ៊ុន ណេង សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈនៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ជាបងប្រុសជាទីស្រឡាញ់របស់ សម្តេចតេជោ នាយករដ្ឋមន្តី បានទទួលមរណភាព កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ ជំនួសមុខរដ្ឋាភិបាល នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមកំ បំផុតជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព ។
ខ្ញុំសង្ឃឹមថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ អាចជំនះការបាត់បង់ ដ៏ធំធេងនេះ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print