ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក ford taptor មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្ត toyota prius បម្រុងនឹងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបណ្តាលគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយបថ្ងៃទី៧ ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក toyota prius ពណ៌កណ្ដុរប្រមេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BP-4251 បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចបម្រុងនឹងបត់ឆ្លងផ្លូវ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានបើករថយន្តបង្កម៉ាកford Raptor ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាHSB.6789 បើកបរតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ ក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្ត toyota prius ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យ រងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុភាគីទាំងពីរសម្របសម្រួលគ្នាត្រូវដោយភាគី រថយន្តបង្កព្រមសងជាសំណង ជួសជុលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕
ដោយ៖ជ្រោយពេជ្រ