សម្តេចតេជោ ហ៊ុនសែន ថ្លែងនូវសារសង្វែគ ខណៈព្រឹកស្អែកបងប្រុស ត្រូវបាន បញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង សម្រាកចុងក្រោយរបស់គាត់

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានសរសេរនូវក្តីសង្វែគ អាឡោះអាល័យ ការបាត់បង់បងប្រុសបង្កើតទី២ លាគ្មានថ្ងៃត្រឡប់ ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេលកំណត់ដែលបងប្រុសទីពីរនិងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង

សម្រាកចុងក្រោយរបស់គាត់។

សម្តេចតេជោ បន្តថា, បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះ

បីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ របស់គាត់ស្រែកហៅគាត់យកដៃទាញ អង្រួនជើងរបស់គាត់តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។

នៅមានរឿងសោកសៅជាងនេះសម្រាប់ បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់

បាត់បង់ជិវិតទៀតផង។ខ្ញុំបានហាមកូនៗ របស់គាត់មិនឱយនិយាយប្រាប់គាត់ពី មរណភាពប្អូនរបស់គាត់ដោយបងទីមួយ ទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក

ប្រទេសថៃសុខភាពគាត់នៅខ្សោយ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៀតថា, ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់ បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់?នេះហើយជារឿង

សោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕

ដោយ ; សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print