ខេត្តកំពង់ស្ពឺ៖ករណីអគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះពលរដ្ឋមួយខ្នងបណ្តាលឲ្យម្ចាស់ផ្ទះរងរបួសស្រាលព្រមទាំងទ្រព្យសម្បិត្តមួយចំនួនបើគិតជាទឹកប្រាក់អស់ប្រមាណជាងប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក។
អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពងបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ផន ខន ភេទប្រុស អាយុ៥៦ ឆ្នាំ (រងរបួសស្រាល)រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ផ្ទះដែលឆេះនោះមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម ឆេះទាំងស្រុង។
ប្រភពបានបន្តទៀតថាសម្ភារៈខូចខាតទាំងអស់ទ្រព្យរួមមាន៖១មាសអស់ចំនួន ៣ តំឡឹង។
២.ប្រាក់ដុល្លារចំនួន ៨,០០០ ដុល្លា។
៣.ប្រាក់រៀលចំនួន ១០,០០០,០០០ រៀល។
៤.ស្រូវចំនួន ១ តោន។
៥.អង្កចំនួន ១០០ គីឡូក្រាម។
៦សៀវភៅស្នាក់នៅ(ក២) ១ក្បាល។
៧.សំបុត្របញ្ជាក់កំណើត០៧សន្លឹក។
៨.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៧ សន្លឹកនិងសម្ភារៈប្រើប្រាស់អស់មួយចំនួន។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់អោយដឹងទៀតថាមូលហេតុដែលបង្ករអោយអគ្គីភ័យកើតឡើងនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន១២នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន០១រថយន្ត៕
ដោយ៖ចន្ទ លីហ្សា