ជិះម៉ូតូឆ្លងកាត់ផ្លូវអាទិភាព បុកជាមួយរថយន្តរបួសធ្ងន់ស្រាល២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់មនុស្ស២នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបើកឆ្លងកាត់ផ្លូវអាទិភាព បុកជាមួយរថយន្តមហុីយាន់ដាយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងថ្ងៃរសៀល។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ ៣៧និង៣៨នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះយស់ ខាវ៉ាន់  អាយុ១៩ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរមួយនាក់ឈ្មោះ ឈិម ថុនា  អាយុ១៧ឆ្នាំ មុខរបរកសិករ កសិករ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង  ជិះម៉ូតូម៉ាក HONDA Weve ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N៨១៦៣។

ចំណែកអ្នកបើករថយន្តមានឈ្មោះសេង សុវណ្ណឧត្តមមុន្នី  អាយុ27ឆ្នាំ មុខរបរបើកបរ រស់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលនិងអ្នករួមដំណើរម្នាក់មានឈ្មោះជា ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរតំណាងផ្នែកលក់អីវ៉ាន់ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA Weve ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N៨១៦៣ក្នុងទិសដៅ ពីកើតមកលិចហើយក៏បានបើកឆ្លងផ្លូវអាទិភាព ខណះនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហុីយន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ៣F៩៨៦៣ ចំណុះ២តោន កន្លះដោយធ្វើដំណើរពីត្បូងទៅជើង ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងថ្ងៃរសៀល។

ក្រោយមកអ្នករងរបួសត្រូវ បានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកនិងធ្វើការវាស់វែង វត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print