នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ​

ចែករំលែក៖

ភ្នំពេញ : នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម លី ស៊ានឡុង បានផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ​។

នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម លី ស៊ានឡុង បានផ្ញើសារលិខិតរំលែកទុក្ខថាមានខ្លឹមសារយ៉ាងដូច្នេះថា៖
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទីរាប់អាន!
សូមសម្ដេចតេជោទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់សម្តេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ។

បងប្រុសរបស់សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងគួរឱ្យកោតសរសើរនៅក្នុងវិស័យសាធារណៈក្នុងតួនាទីជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈនៃរដ្ឋសភា និងជាអភិបាលខេត្តកំពង់ចាម។ ជាឪពុកដ៏ពលីម្នាក់របស់កូនទាំង៦ សម្តេចឧត្ដមទេពញាណនឹងត្រូវបាននឹករលឹកយ៉ាងជ្រាលជ្រៅ។

យើងខ្ញុំ នឹងស្ថិតនៅជាមួយសម្តេចតេជោ និងក្រុមគ្រួសារក្នុងគ្រាដ៏ក្រៀមក្រំនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print