លោក Yoon Suk-yeol ចាប់ផ្តើមកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ

ចែករំលែក៖

ចាប់ពីវេលាម៉ោង០និង00នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីទី២០ របស់កូរ៉េខាងត្បូង បានចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ ដឹកនាំកូរ៉េខាងត្បូងជំនួសលោកមូន ជេអុីន។

លោក Yoon Suk-yeol គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ នៅវេលាម៉ោង ០និង០០នាទីឈានចូលថ្ងៃទី១០ ខែឧសភា លោកបានក្លាយជាប្រមុខដឹកនាំប្រទេសពេញសិទ្ធិ ក្តោបក្តាប់អំណាចកងទ័ព ។ សកម្មភាពដំបូងបង្អស់របស់ប្រធានាធិបតី Yoon Suk-yeol គឺស្គាប់របាយការណ៍ពីគណៈទីបញ្ជាការកងទ័ពចម្រុះកូរ៉េខាងត្បូង ស្ថិតនៅក្នុងរូងក្រោមដី ក្នុងការិយាល័យប្រធានាធិបតីថ្មីនៅវេលាម៉ោង០ ។
ការចូលកាន់តំណែងរបស់លោក Yoon Suk-yeol ជាមួយការបើក ទំព័រសករាជថ្មីសម្រាប់កូរ៉េខាងត្បូង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់សេដ្ឋកិច្ច និងអតិផរណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។
ជាអតីតប្រធានរដ្ឋអាជ្ញាម្នាក់ និងជាអ្នកនយោបាយអភិរក្សនិយម មកពីគណបក្សអំណាចប្រជាជន People Power Party, លោក យូន ស៊ុក យុល បានសន្យាថានឹងការពារកូរ៉េខាងត្បូង និងប្រជាជន ៥២លាននាក់ដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ អំឡុងពិធីស្បថចូលកាន់តំណែងជាផ្លូវការនៅឯសភាជាតិ។
ការស្បថចូលកាន់តំណែងរបស់លោក យូន ធ្វើឡើងចំពេលដែលកូរ៉េខាងជើងបានបង្កើនការធ្វើតេស្ដមីស៊ីលឡើងវិញ ខណៈដែលក្រុមអ្នកជំនាញជាច្រើនព្រមានថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឆាប់ៗនេះ។ លោក យូន កន្លងមក បានសន្យាថាលោកនឹងប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះ កូរ៉េខាងជើង ផ្ទុយពីនយោបាយដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន បានអនុវត្តពេញមួយអាណត្តិរបស់លោក។
មនុស្សច្រើនជាង៤០,០០០នាក់ បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់អាណត្តិមានរយៈពេល ៥ឆ្នាំ របស់លោក យូន ស៊ុក យុល ក្នុងនោះរួមមានប្រតិភូមកពីសហរដ្ឋអាមេរិក, ចិន និងជប៉ុន៕ ដោយធីរីណា

...

រូប​ថត​ :​ Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print