បាតុកម្មផ្ទុះឡើងក្រោយការបោះឆ្នោតនៅហ្វីលីពីន

ចែករំលែក៖

បាតុកម្មបានបន្តផ្ទុះឡើងនៅមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្វីលីពីននាថ្ងៃទី១០ ខែឧសភា ក្រោយលទ្ធផលបណ្តោះអាសន្ន គឺលោក Ferdinand Marcos Jr ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។

មានពលរដ្ឋប្រមាណ៤០០នាក់ ភាគច្រើនជាក្រុមនិស្សិតបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងមុខគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបានទៅលើលោក Ferdinand Marcos Jr ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបដិសេធពាក្យបណ្តឹងរបស់ក្រុមផ្សេងៗ ក្នុងនោះមានទាំងក្រុមជនរងគ្រោះក្នុងរបបអតីតប្រធានាធិបតី Ferdinand Marcos Sr ផងដែរ។
ក្រុមសកម្មជន Karapatan ក៏បានអំពាវនាវដល់ពលរដ្ឋហ្វីលីពីន បដិសេធការដឹកនាំរបស់លោក Marcos ។ ជាមួយនឹងសន្លឹកឆ្នោតស្របច្បាប់ជិត ៩៤%ដែលបានរាប់រួចរាល់ លោក Marcos ទទួលបានសន្លឹកឆ្នោតគាំទ្រដល់ទៅជិត៣០លានសន្លឹក គឺច្រើនជាងទ្វេដងគូប្រជែងដែលឈរលំដាប់លេខពីរ ។
មានពលរដ្ឋហ្វីលីពីន ប្រមាណ៦៧លាននាក់ ក្នុងនោះមានពលរដ្ឋនៅក្រៅប្រទេស ១,៦លាននាក់បានចុះឈ្មោះបោះឆ្នោតប្រធានាធិបតី និងមន្ត្រីក្នុងតំបន់១៨.១៨០រូប ក្នុងនោះមានអនុប្រធានាធិបតី និងតំណាងរាស្ត្រ១២រូប ៕ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print