នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ។

សូមបញ្ជាក់ថា, កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រទេសចំនួន ២៣ តាមការអញ្ជើញរបស់នាយឧត្តមនាវី John Aquilino មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើប្រធានបទ ផលប៉ះពាល់សន្តិសុខ នៃការប្រែប្រួលអាកាសធាតុ ។

ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកប្រធានបទខាងលើនេះថាមានសារៈសំខាន់ ហើយបានស្វាគមន៍រាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូសន្ទនាអាស៊ាន ក៏ដូចប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធ្វើការរួមគ្នាទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print