អតីតប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន ទៅស្រុកកំណើតធ្វើកសិកម្ម

ចែករំលែក៖

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន និងភរិយា លោកស្រី Kim Jung-sook បានទៅដល់ស្រុកកំណើតនៅទីក្រុង Yangsan ភាគអាគ្នេយ៍កូរ៉េខាងត្បូងហើយ។

ពីរនាក់ប្តីប្រពន្ធអតីតប្រធានាធិបតីបានធ្វើដំណើរតាមរថភ្លើងនៅស្ថានីយទីក្រុងសេអ៊ូល នាពឹ្រកថ្ងៃទី១០ខែឧសភា ដែលមានចម្ងាយផ្លូវ៤២០គីឡូម៉ែត្រ ក្រោយការផ្ទេរអំណាចឱ្យប្រធានាធិបតីថ្មី ។
អតីតប្រធានាធិបតីមូន ជេអុីន
បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រដែលជូនដំណើរលោកនៅស្ថានីយរថភ្លើងថា «ខ្ញុំមានសេរីភាពហើយ» ។ លោក មូន បញ្ជាក់ថា «ដូចដែលខ្ញុំបានសន្យាពេលក្លាយជាប្រធានាធិបតីថា ពេលបញ្ចប់តួនាទី ខ្ញុំនឹងទៅស្រុកកំណើតវិញ សូមកំុសោកស្តាយដែលខ្ញុំចាកចេញពីទីក្រុងទៅជនបទធ្វើកសិកម្ម»។
លោកមូនបញ្ជាក់ថា «ខ្ញុំនឹងរស់នៅជីវិតចុងក្រោយឱ្យបានល្អបំផុត»។
មានពលរដ្ឋប្រមាណជាង១ពាន់នាក់ ទៅកាន់ស្ថានីយរថភ្លើងទីក្រុងសេអូ៊លដើម្បីជូនដំណើរលោកមូន ដោយអ្នកគាំទ្រខ្លះសរសេរថា
«លោកជាតារារបស់ខ្ញុំ» «ខ្ញុំស្រឡាញ់មូន ជេអុីន»។ លោកមូន
បានបញ្ជាក់ថា «ខ្ញុំនឹងចំណាយពេលចុងក្រោយនៃជីវិតរបស់ខ្ញុំធ្វើស្រែចម្ការ និងផឹក makgeolli(ជាប្រភេទស្រាប្រពៃណីរបស់កូរ៉េខាងត្បូង»៕ ដោយធីរីណា

...

រូប​ថត​ :​ Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print