កម្លាំងនគរបាលបញ្ជូនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនសរុប០៦នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យចំនួន០៦នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ដើម្បីចាត់ការតាមនិតិវិធី ។

លោក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។

លោកស្នងការរង បានបញ្ជាក់ថា៖បង្រ្កាបករណីទី០១/-ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ÷១/-ឈ្មោះដួង សុជាតិ ហៅជា ភេទប្រុស អាយុ៣៥ឆ្នាំ  មុខរបរ កម្មករ ស្ថិតនៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។២/-ឈ្មោះ ប៊ូ ម៉ាញ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងកិច្ចប្រតិបត្តិការនេះដកហូតបានវត្ថុតាង៖១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច០១) ។២/-ជញ្ជីងថ្លឹង ០១គ្រឿង។៣/-ទូរស័ព្ទ ០២គ្រឿង ។

លោកវរសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៩យប់ កំលាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់ទៀត ៖ ១/-ឈ្មោះ គក់ ម៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ។ ២/-ឈ្មោះ គក់ ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ។ ៣/-ឈ្មោះ យូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ។៤/-ឈ្មោះកែវ រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ។   បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិ​យាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីច្បាប់ ៕វណ្ណា

...

IMG_3903

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print