នៅក្នុងប្រទេសអូស្ត្រាលី ការចាក់វ៉ាក់សាំងធ្វើឡើងទៅលើមនុស្សដែលមានអាយុចាប់ពី៦ឆ្នាំឡើង។ ប៉ុន្តែនៅពេលនេះអូស្ត្រាលីបានអនុញ្ញាតឱ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារក្រោមអាយុ៦ឆ្នាំ។
បច្ចុប្បន្នអូស្ត្រាលី គឺជាប្រទេស ដែលបានចាក់វ៉ាក់សាំងឈរលំដាប់ទីមួយនៅលើពិភពលោក ប៉ុន្តែក៏មានប្រទេសជាច្រើនបានចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី៥ឆ្នាំឡើងដែរ។ នៅពេលនេះអូស្ត្រាលីបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារអាយុក្រោម៦ឆ្នាំ។
អូស្ត្រាលីនឹងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna សម្រាប់ចាក់ជូនកុមារក្រោមអាយុ៦ឆ្នាំ ។ នៅថ្ងៃទី ១២ខែឧសភានេះ នាយកដ្ឋានចំណីអាហារនិងឱសថអូស្ត្រាលីបានផ្តល់លិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងខាងលើចាក់ជូនកុមារ។
តាមតួលេខរបស់ក្រសួងសុខាភិបាលអូស្ត្រាលីបានឱ្យដឹងថា មានពលរដ្ឋប្រមាណជិត២០លាននាក់ក្នុងចំណោម២៥លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ក្នុងនោះមាន ១៣,៥លាននាក់បានចាក់ដូសទីបី៕