ខ្សែការពារអ៊ីតាលី Giorgio Chiellini បញ្ជាក់ថាគាត់នឹងចាកចេញពី Juventus នៅចុងរដូវកាលនេះបន្ទាប់ពីលេងរយៈពេល១៧ឆ្នាំ

ចែករំលែក៖

ខ្សែការពារអ៊ីតាលី Giorgio Chiellini បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិបសេះបង្កង់ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីរយៈពេល១៧ឆ្នាំនៅក្លិបយក្សរបស់អ៊ីតាលីមួយនេះ។ ខ្សែការពារកណ្តាលវ័យ៣៧ឆ្នាំរូបនេះបានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៩ដង ក៏ដូចជាពានរង្វាន់ Coppa Italia ៥ដងចាប់តាំងពីចូលរួមជាមួយក្លិប Juventus បន្ទាប់ពីផ្ទេរពីក្លិប Fiorentina ក្នុងឆ្នាំ២០០៥។

ក្រុម Juventus ដែលជាក្រុមលេខ៤ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Italian Cup ដោយក្រុម Inter Milan កាលពីថ្ងៃពុធ។ Chiellini បានជួយក្រុមឈ្នះពានលីកលើកដំបូងក្នុងអាជីពជាមួយក្រុមក្នុងឆ្នាំ២០១១-២០១២ ដោយបន្តឈ្នះ៩ជាប់ៗគ្នាជាមួយក្លិបមុនពេលជ័យជំនះរបស់ Inter Milan កាលពីរដូវកាលមុន។
ថ្លែងបន្ទាប់ពីការបរាជ័យ ៤-២ ក្រោមថ្វីជើង Inter Milan នៅទីក្រុងរ៉ូម កីឡាករ Chiellini បាននិយាយថា “ខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានបន្សល់ទុកនូវអ្វីមួយនៅពីក្រោយ។ យើងមានឆ្នាំដ៏អស្ចារ្យទាំង១០នេះ វាអាស្រ័យលើអ្នកផ្សេងទៀតដើម្បីបន្តឥឡូវនេះ។ នៅថ្ងៃចន្ទ ខ្ញុំនឹងនិយាយលាទៅកាន់កីឡដ្ឋាន Juventus របស់ខ្ញុំ នោះគឺជាការសម្រេចចិត្តរបស់ខ្ញុំ១០០ភាគរយ”។
ក្រុមរបស់លោក Massimiliano Allegri ត្រូវបានធានានូវការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤ជាមួយនឹងការប្រកួតលីកចំនួន២ដែលនៅសល់ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lazio នៅថ្ងៃចន្ទ មុនពេលធ្វើដំណើរទៅកាន់ទឹកដីក្រុម Fiorentina នៅថ្ងៃទី២២ ខែឧសភា។កីឡាករ Chiellini បានប្រកាសរួចហើយថា គាត់មានបំណងចង់ចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីអ៊ីតាលីប្រកួតជាមួយអាហ្សង់ទីនក្នុងខែមិថុនានៅឯកីឡដ្ឋាន Wembley ដែលជាកីឡដ្ឋានដែលអ៊ីតាលីយកឈ្នះអង់គ្លេសដើម្បីឈ្នះពានរង្វាន់ Euro ២០២០ វគ្គផ្តាច់ព្រ័ត្រកាលពីរដូវក្តៅមុន។ដោយបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសអ៊ីតាលីកាលពីឆ្នាំ២០០៤ គាត់បានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីកីឡាករដែលមានជម្រើសច្រើនជាងគេបំផុតរបស់អ៊ីតាលីរួមជាមួយអតីតកីឡាករ Andrea Pirlo។ យ៉ាង​ណា​ក៏​ដោយ​លោក​មិន​ទាន់​ដឹង​ថា​នឹង​បន្ត​លេង​ក្នុង​កម្រិត​ក្លិប​ ឬ​យ៉ាង​ណា​នោះ​ទេ។

 

កីឡាកររូបនេះបាននិយាយអំពីអនាគតក្លិបរបស់គាត់ថា “ខ្ញុំមិនដឹងទេ ខ្ញុំត្រូវគិតអំពីវាជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលបានចាកចេញនៅកម្រិតខ្ពស់បែបនេះ ពីព្រោះអស់រយៈពេលជាច្រើនឆ្នាំដែលខ្ញុំបាននិយាយថាខ្ញុំមិនចង់បញ្ចប់ការតស៊ូ និងមិនអាចលេងក្នុងកម្រិតរបស់ខ្ញុំបានទេ។ មិនយូរប៉ុន្មានខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Juventus ដ៏ល្អបំផុតពីខាងក្រៅ”៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print