សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំពីបទជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ។
ប្រតិបត្តិការ​បង្ក្រាបជនសង្ស័យជាចោរលួចម៉ូតូនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៨និង៣៥នាទី​ ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន
ជ័យ​។
ជនសង្ស័យទី១-ឈ្មោះប៉ោញ គង្គា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះមាន ចាន់ថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះចន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារដកហូតបាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៦ លេខតួនិងលេខម៉ាស៊ីន9618382 ពាក់ស្លាកលេខ ព្រះវិហារ 1D-1881(របស់ជនរងគ្រោះឈ្មោះចន ផាន់ណា), ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC-6027, កន្ត្រៃកាត់សោចំនួន០២ដើម, ញញួរចំនួន១, ផ្លែរណារកាច់ចំនួន១, សោលេខប្រាំបីចំនួន១, ម្សៅក្រាមពណ៌សថ្លាចំនួនមួយថង់តូច (ជារបស់ជនសង្ស័យឈ្មោះមាន ចាន់ថន)។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ព្រះវិហារ 1D-1881ទៅលេងមាត់ទន្លេ។ ពេលដើរលេងរួចក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលមកដល់ផ្ទះជនរងគ្រោះក៏ទុកម៉ូតូនៅខាងក្រោមផ្ទះរួចក៏ឡើងទៅសម្រាកនៅលើផ្ទះ។ ពេលក្រោកពីដេកចុះយកម៉ូតូជិះទៅធ្វើការស្រាប់តែបាត់ម៉ូតូតែម្តង ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។ រហូតមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌជិះម៉ូតូល្បាតនៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានការសង្ស័យលើជនសង្ស័យទាំងពីរនាក់ខាងលើ(១.ឈោ្មះប៉ោញ គង្គា ២.ឈ្មោះមាន ចាន់ថន)ជិះឡំប្រឺតា ពណ៌សពាក់ស្លាកលេខភ្នំពេញ1C-G027 ក៏មានការសង្ស័យហើយក៏ធ្វើការឃាត់សួរនាំ រហូតជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន ទើបខាងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់និងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print