នគរបាលស្រុកបវេលបានបង្ក្រាបករណីគ្រឿងញៀន១កន្លែងឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន ០៤នាក់អនុវត្តតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃអធិការស្រុកបវេលបានឲ្យដឹងថា÷កាលពីថ្ងៃ អង្គារ ១០កើតខែពិសាខឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ ឧសភាឆ្នាំ២០២២ វេលាម៉ោង១៦និង​៤០​នាទីនៅចំណុចភូមិបវេល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល និងកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋានក៏ដូចជាកម្លាំងរប​ស់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ព្រមទាំងកម្លាំងរបស់អធិការដ្ឋាននគរបាលសំ​ពៅលូន បានធ្វើការបង្រ្កាបករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៤​នាក់គឺ៖

១-ឈ្មោះ យី ហេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្តោះអាសន្នភូមិបវល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ វិត សេង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣-ឈ្មោះ ប៊ុន ថុល ហៅ ធួន-កណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤-ឈ្មោះ សាន សល់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នគរបាលមន្ត្រីជំនាញបានបន្តថា÷វត្ថុតាងដែលបានដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ២៦ថង់សង័្សយមានសារធាតុញៀន
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកនិងពណ៌បៃតងមានត្រាអក្សរបរទេស WY ចំនួន៧៥គ្រាប់សង័្សយមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ជញ្ជីងសម្រាបថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មន្ត្រីសមត្ថកិច្ចនគរបាលជំនាញស្រុកបវេលបានបន្តទៀតថា÷ជនសង្ស័យដែលឃាត់ខ្លួនចំនួន៤នាក់ ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print