តុលាការសម្រេចឃុំខ្លួនពាណិជ្ជករម្នាក់ចិនម្នាក់ដាកពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.ឆបោក និងក្លែងបន្លំឯកសារ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានសម្រេចឃុំ ខ្លួនពាណិជ្ជករជនជាតិចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ.ឆបោក និង ក្លែងបន្លំឯកសារ ។

ជនសង្ស័យឈ្មោះ វ៉ាង ជីងកាង ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ ជាអ្នករកស៊ី ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៦០៦ កែងផ្លូវ៣១១ សង្កា ត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បានជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនពាណិជ្ជករចិនរូបនោះ គឺយោងទៅលើការចោទប្រកាន់របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះជនជាតិចិននោះពីបទ «ឆបោក និងក្លែងបន្លំឯកសារ» ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ាង ជីងកាង ត្រូវបានកម្លាំងសមត្តកិច្ចការិយា ល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួន តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វង យានអ៊ី ជាជនជាតិចិនដូចគ្នា ដែលជាប្រធានក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន ។ ហើយបើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឈ្មោះ វ៉ាង ជីងកាង បានធ្វើលិខិតប្រគល់សិទ្ធិ ដោយអះអាងថា ខ្លួនជាតំណាងក្រុមហ៊ុនឲ្យទៅឈ្មោះ មាស ប៊ុនឡី ដើម្បីការពារដី និងប្រយោជន៍របស់ក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន ។

តែផ្ទុយទៅវិញដើមបណ្តឹងដែលជាប្រធានក្រុមហ៊ុន មិនបានដឹងអ្វីទាំងអស់ រាល់ទង្វើរបស់ឈ្មោះ វ៉ាង ជីងកាង ប្រព្រឹត្តទាំងឡាយនោះ ទើបបានជាប្រធានប្តឹងទៅកម្លាំងមានសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវលើជនសង្ស័យនេះ ៕

...

ដោយរ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print