អាណាព្យាបាលសិស្សជាច្រើនរិះគន់ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាអូរគគី និងអនុវិទ្យាល័យអូរគគី មិនសូវយកចិត្តទុកដាក់បង្រៀនកូនរបស់ពួកគាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖សាលាគឺជាថ្នាលបណ្តុះបណ្តាល ឱ្យសិស្សានុសិស្សរៀនសូត្រមានចំណេះដឹង ដើម្បីមានមុខរបរ និងការងាររកសុីផ្សេងៗ ប៉ុន្តែគួបផ្សំជាមួយការបង្ហាត់ បង្រៀនពីលោកគ្រូអ្នកគ្រូ ដែលជាអាណាព្យាបាលទី២ បន្ទាប់ពីឪពុកម្ដាយផងដែរ។ ដោយឡែកលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរគគី វិញត្រូវបានអាណាព្យាបាលនិងឪពុកម្តាយ សិស្សានុសិស្សជាច្រើនបានរិះគន់ លោកគ្រូ អ្នកគ្រូ មិនសូវយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនកូនៗ របស់គាត់នោះទេ ក្មេងខ្លះរៀនខ្ពស់តែថ្នាក់ ប៉ុន្តែចំណេះដឹង អានអក្សរមិនត្រូវផង។

បើតាមសម្តី ស្រី្ត ចេវ សាង និងប្តីឈ្មោះ លឹម ណាត មុខរបរលក់ដូរ រស់នៅក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង បាននិយាយឱ្យក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នេះថា កូនរបស់ពួកគាត់ជាសិស្សមាន ឈ្មោះ ឃិត ចំណាន ភេទប្រុស អាយុ១៣ឆ្នាំ រៀននៅអនុវិទ្យាល័យអូរគគី ថ្នាក់ទី៧ សព្វថ្ងៃ។ អាណាព្យាបាលសិស្សដដែលបន្តទៀតថា កូនរបស់គាត់រៀនដល់ថ្នាក់ទី៧ អនុវិទ្យាល័យហើយ ប៉ុន្តែគាត់ឱ្យអានអក្សរមិនសូវវចេះស្ទាត់នោះទេ គាត់មិនដឹងថាជារៀងរាល់ថ្ងៃ នៅសាលាលោកគ្រូ អ្នកគ្រូ ខិតខំបង្រៀនឬមិនសូវយកចិត្តទុកដាក់បង្រៀនកូនរបស់គាត់យ៉ាងណានោះទេ ទើបកូនរបស់គាត់រៀនមិនចេះបែបនេះនោះ។
ពួកគាត់ជាឪពុកម្ដាយ និងជាអាណាព្យាបាលរវល់ការរកសុីចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយសង្ឃឹមលើលោកគ្រូ អ្នកគ្រូ ជាអាណាព្យាបាលទី២ បង្ហាត់បង្រៀន ចំណេះដឹង សុជីវធម៌ ក្នុងការរស់នៅ និងក្នុងសង្គម និងមានបទពិសោធន៍ រស់នៅទៅថ្ងៃអនាគត បែរជារៀនខ្ពស់តែថ្នាក់ចំណេះដឹងគ្មានទៅវិញ។
បើតាមប្រជាពលរដ្ឋរស់នៅម្តុំសាលាបឋមសិក្សាអូរគគី បានបង្ហើបឱ្យដឹងថា លោកគ្រូ អ្នកគ្រូដែលបង្រៀននៅសាលានេះ បង្រៀនយកតែប្រាក់ខែនោះទេ ឃើញតែឈប់រហូត ក្នុង១សប្តាហ៍បង្រៀនបានច្រើនបំផុត៤ថ្ងៃតែប៉ុណ្ណោះ ហើយចំពោះក្មេងៗសិស្សវិញ រៀនមិនសូវចេះនោះទេ។
ជាចុងក្រោយក្នុងនាមពួកគាត់ជាឪពុកម្ដាយ និងជាអាណាព្យាបាល ធ្វើការសំណូមពរដល់ លោកគ្រូ អ្នកគ្រូ ជួយបង្ហាត់បង្រៀនកូនៗរបស់ពួកគាត់ឱ្យបានចេះដឹងផង ប្រសិនបើកូនៗ គាត់រៀនមិនចេះទេ កុំឱ្យឡើងថ្នាក់អី ទុកឱ្យត្រួតថ្នាក់ចុះ ដើម្បីឱ្យដឹងថាចំណេះដឹងសំខាន់ទៅថ្ងៃអនាគត។
ហើយមួយវិញទៀតពួកគាត់សំណូមពរដល់ លោកអភិបាលខេត្តកំពង់ស្ពឺព្រមទាំងលោកប្រធានការិយាល័យអប់រំស្រុកសំរោងទង និងលោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺពិនិត្យមើលទង្វើរអសកម្មរបស់លោកគ្រូ អ្នកគ្រូបង្រៀន នៅសាលាបឋមនិងអនុវិទ្យាល័យ អូរគគីផង បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាសិស្សរៀនលែងចេះអក្សរហើយ។
ក្រោមការលើកឡើងរបស់អាណាព្យាបាលសិស្សខាងលើលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកបានឲ្យខាងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺពិនិត្យរឿងនិងហើយ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print