ឆេះផ្ទះ០២ល្វែងនៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលពលរដ្ឋ និងសមត្ថកិច្ចកណ្តាលថ្ងៃ

ចែករំលែក៖

     ភ្នំពេញ ៖ អគ្គិភ័យ​បានឆាបឆេះផ្ទះ២ល្វែង​នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៣៥ និងផ្ទះលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។

    សមត្ថកិច្ចបានឱ្យដឹងថា: ម្ចាស់ផ្ទះទី១ -ឈ្មោះ អេង សៀវមុី ភេទស្រី អាយុ​ ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅទីតាំងកើតហេតុខាងលើ និងម្ចាស់ផ្ទះទី២- ឈ្មោះ នង សុវណ្ណរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរគ្រូពេទ្យ។

     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះលេខ៣៥ ដែលជាផ្ទះលក់ផ្លែឈើ  ហើយបន្ទាប់មកក៏បានឆេះរាលដាលទៅផ្ទះលេខ៣៧។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាមូលហេតុដែលបណ្តាលឆាបឆេះផ្ទះល្វែងទាំង២ល្វែងខាងលើគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ។ 

    ផ្ទះរងគ្រោះជាប្រភេទសំណង់ វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រ​​X១២ម៉ែត្រ​) 

ឆេះរោលជញ្ជាំងពិតានខាងលើក្នុងផ្ទះ ។ 

សម្ភារដែលខូចខាតរួមមាន៖ 

– ឆេះបន្ទប់ដេក៤បន្ទប់(២ល្វែង)

រួមនឹងសម្ភារមួយចំនួនធំ។

    ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​អគ្គិភ័យ​ចំនួន០៧គ្រឿងរួមមាន ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿង , រថយន្ត ស្រាបៀរកម្ពុជា០១គ្រឿង, រថយន្តរបស់បុរីពិភពថ្មីចំនួន០២គ្រឿង ប៉ុន្តែប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់បុរីពិភពថ្មីបាញ់ពន្លត់អស់ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០១គ្រឿង។

ករណីអគ្គិភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញនៅម៉ោង​១៤និង២៥នាទីរសៀលថ្ងៃខែឆ្នាំដដែល៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print