លោកបៃឌិនប្រកាសថានឹងទៅកាន់តំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរ

ចែករំលែក៖

លេខាព័ត៌មាននៅសេតវិមានបានប្រកាសថា ប្រធានាធិបតី ចូ បៃឌិន បានប្រកាសពីគោលបំណងទៅកាន់តំបន់គ្មានយោធាស្ថិតនៅព្រំដែនកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅចុងខែឧសភានេះ។

សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីសេតវិមានដែលបានប្រកាសថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូងនិងជបុ៉ន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ខែឧសភា ដោយជួបពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសទាំងពីរ ។
សេតវិមានបានប្រកាសថា ប្រធានាធិបតីបៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង លោកអាចនឹងបំពេញទស្សនកិច្ចទៅកាន់តំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរ ។ តំបន់ខាងលើ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំក៏ធ្លាប់បានទៅធ្វើទស្សនកិច្ចផងដែរកាលពីខែមិថុនាឆ្នាំ២០១៩ កាលលោកនៅកាន់អំណាច ។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់ការសាកល្បងមីស៊ីលអន្តរទ្វីបជាច្រើនលើកក្នុងឆ្នាំ២០២២នេះ ។ ជាមួយគ្នានេះដែរ អាមេរិកបានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុពិភាក្សាដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print