ខេត្តព្រះវិហារ ៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាក្រមប្រគល់ដីចំនួន២៣,៤ហិតាចតា ទៅអោយក្រុមហ៊ុនចំការកៅស៊ូមេគង់ ខូអិលធីឌី ដែលបុគ្គល់ ឈ្មោះ ជា ឆេងគន រំលោបចូលកាន់កាប់ដោយខុសច្បាប់ដីរបស់ក្រុមហ៊ុន នឹងឆែកឆេរទីតាំងស្តុកឈើដោយខុសច្បាប់ ដែលបុគ្គល់ឈ្មោះ ជា ឆេងគន យកដីចំការកៅស៊ូ មេគង្គ ខូអិលធីឌី ដែលមានទីតាំងស្ថិតក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ យកមកស្តុកទុកឈេីខុសច្បាប់ ត្រូវបានបង្រ្កាប កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ ។
ប្រាប់អ្នកសារព័ត៌មានក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ លោក គឹម សំឡេង ព្រះរាជអាជ្ញារង បានអោយដឹងថា ក្រោមការចាត់តាំង ពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចាត់អោយលោកដឹកនាំកម្លាំងចម្រុះ ចុះមកអនុវត្តសាលក្រមនឹងឆែកឆេរទីតាំងដីមួយកន្លែង តាមដីកាឆែកឆេររបស់អយ្យការអមសាលាដំបូងលេខ ៥៩៣ អយ ចុះថ្ងៃទី ១២ ខែឧសភា ឆ្ឆ្នា ២០២២ ស្ថិតក្នុងបរិវេណក្រុមហ៊ុន ចំការកៅស៊ូ មេគង្គខូអិលធីឌី មានទីតាំងស្ថិតក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែលត្រូវបានបុគ្គលឈ្មោះ ជា ឆេងគន ភេទប្រុស រំលោភយកមកកាន់កាប់ដោយខុសច្បាប់កន្លងទៅ ។
លោកបន្តថា ក្នុងប្រតិបត្តិការអនុវត្តសាលក្រមនឹងឆែកឆេរទីតាំងស្តុកឈេីខុសច្បាប់នេះ សមត្ថកិច្ចចម្រុះដែលមានសង្កាត់រដ្ឋបាលព្រៃឈើរវៀងចូលរួមផងដែរនោះបានបង្រ្កាបឈើខុសច្បាប់ប្រភេទលេខ១ ឈេីតាសេក ប្រមាណជាង ៤ម៉ែត្រគូប គល់ឈេីជាច្រេីនកំណាត់ នឹងវត្ថុតាងមួយចំនួនទៀត ព្រមទាំងនាំខ្លួន បុរស3នាក់ មកកាន់សង្កាត់រដ្ឋបាលព្រៃឈេីរវៀង ដេីម្បីសាកសួរ នឹងកសាងសំណុំរឿងបន្ត ។
ដោយឡែកដីដែលបុគ្គលឈ្មោះ ជា ឆេងគន រំលោភយក ត្រូវបានប្រគល់ជូនក្រុមហ៊ុនវិញតាមអំណាចសាលក្រមព្រហ្មទ័ណ្ឌ សាលាដំបូងខេត្តព្រះវិហារ លេខ ១២ក ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២។
ជាមួយគ្នានេះតំណាងក្រុមហ៊ុនចម្ការកៅស៊ូ មេគង្គ ខូអិលធីឌី បានបញ្ជាក់ថា ក្រោយពេលទទួលបានដីទំហំ ២៣,៤ ហិតា ដែលឈ្មោះ ជា សេងគន រំលោកកាន់កាប់ដោយខុសច្បាប់នេះ ក្រុមហ៊ុននឹងយកដីនោះមកសាងសង់ សាលារៀន មន្ទីរពេទ្យ នឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដេីម្បីបម្រេីសេវាសាធារណះដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករធ្វេីការក្នុងចម្ការកៅស៊ូ ដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ថា មកដល់ពេលនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេី កំពុងជញ្ជូនឈេីដែលបង្រ្កាបបាន យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈេីរវៀង ដេីម្បីធ្វេីការវាស់វែងតាមផ្លូវច្បាប់ ៕
ដោយ៖អ្នកប្រមាញ់